តារា​ចម្រៀង​អាជីព​ទាំង​៧​រូប​ឡើង​ទៅ​វគ្គ​លើក​ពាន

កាល​ពី​​ថ្ងៃ​ទី ០៨​ ​តុលា កម្មវិធី I Am a Singer Cambodia បាន​ផ្សាយ​ផ្ទាល់​​ជុំ​ផ្ដាច់​​ព្រ័ត្រ​វគ្គ​ទី​១​ដែល​ត្រូវ​ជា​សប្ដាហ៍​ទី​១២នៃ​កម្មវិធី ដោយ​នៅ​ក្នុងនោះ ពុំ​មាន​តារា​ចម្រៀង​អាជីព​រូប​ណា​ ត្រូវ​បាន​ជម្រុះ​នោះ​ទេ​ គឺ​ពួក​គេ​​ឡើង​ទាំង​អស់​គ្នា ទៅ​វគ្គ​​លើក​ពាន​ចុង​សប្ដាហ៍​នេះ។

 

តារា​ចម្រៀង​អាជីព​ទាំង​៧​រូប​ឡើង​ទៅ​វគ្គ​លើក​ពាន

 

ការ​ដែល​មិន​មាន​តារា​ចម្រៀង​អាជីព​រូប​ណា ​ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​​កាល​ពី​សប្ដាហ៍​ទី​១២​នោះ​ គឺ​ដោយ​សារ​នេះ ជា​លក្ខខណ្ឌ​របស់​កម្មវិធី​។ តែ​ការ​បោះ​ឆ្នោត​គាំទ្រ​នៅ​តែ​ប្រព្រឹត្ត​​ទៅ​ដដែល​ ដោយ​ការ​​ផ្ញើ​សារ​គាំទ្រ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​វគ្គ​មុន​ៗ ​ព្រោះ​កម្មវិធី​មិន​បើក​ប្រព័ន្ធ​ទូរស័ព្ទ​តាំង​ពី​ម៉ោង​១២​ដូច​សប្ដាហ៍​មុន​ៗ​នោះ​ទេ​ គឺ​កម្មវិធី​នឹង​ទុក​ថេរវេលា​មួយ​ក្នុង​កំឡុង​ម៉ោង​ផ្សាយ​ឲ្យ​ផ្ញើ​សារ​គាំទ្រ។

 

តារា​ចម្រៀង​អាជីព​ទាំង​៧​រូប​ឡើង​ទៅ​វគ្គ​លើក​ពាន

 

I Am a Singer Cambodia នាំ​មក​ជូន​លោក​អ្នក​ដោយ CLEAR

 

​​​សម្រាប់​វគ្គ​លើក​ពាន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥​​តុលា​ខាង​មុខ​នេះ​ហើយ​សម្រាប់​​តារា​ចម្រៀង​អាជីព​ទាំង​៧​រូប​មាន ដួង វីរៈសិទ្ធ ឈិត សុវណ្ណបញ្ញា យក់ ដួង​តារា​ វី ឌីណែត នៅ ស៊ីនឿន សួស វីហ្សា និង ផន ស្រីខួច បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ដើម្បី​ដណ្ដើម​ពាន​នៅ​ក្នុង​រដូវ​កាល​ទី​១​នេះ៕

 

អត្ថបទ៖ SAMEDY​​​​​​