រខ្សែប្រយុទ្ធ Diego Costa និង Nolito រក​បាន​ម្នាក់​១​គ្រាប់ ជួយ​អេ​ស្ប៉ាញ ឈ្នះ​​ម្ចាស់​​ផ្ទះ​​អាល់​បា​នី ២-០ (Video Inside)

កីឡាករខ្សែប្រយុទ្ធជួរមុខ Diego Costa និង Nolito រកបានម្នាក់១គ្រាប់ដូចគ្នាក្នុងវគ្គទី២ ដើម្បីជួយឲ្យអេស្ប៉ាញ ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អាល់​បា​នី (Albania) នៃ​វគ្គ​ជម្រុះ World Cup 2018 យប់មិញនេះ ប្រ​ចាំ​ទ្វីប​អឺរ៉ុប។

k5

រយៈពេល ៤៥នាទីដំបូង ក្រុមជើងឯក World Cup 2010 អេស្ប៉ាញ មិនអាចធ្វើអ្វីម្ចាស់ផ្ទះបានទេ ដោយអូសបន្លាយរហូតដល់នាទីទី​៥៥ ដើម​វគ្គ​ទី​២ ទើប​កីឡាករ​មក​ពី​ក្លឹប Chelsea, Costa រក​បានគ្រាប់ទី១ នាំមុខ មុនពេលមិត្តរួមក្រុម Nolito មក​ពី​ក្លឹប Manchester City របស់​អង់​គ្លេស​ដូច​គ្នា​រក​បាន​គ្រាប់​ទី​២ នៅ​នា​ទី​ទី​៦៣ រហូតដល់បញ្ចប់ការប្រកួត ពេញម៉ោង ៩០នាទី ដើម្បីប្រវត្តិលេង៣ប្រកួតមិនចាញ់ក្នុងវគ្គជម្រុះនៃពូល G នេះ។

k4

៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យអេស្ប៉ាញឡើងឈរនៅកំពូលតារាងនៃពូល G បណ្តោះអាសន្នវិញ ដោយមាន៧ពិន្ទុ តាមពីក្រោយដោយអ៊ីតា​លី ដែល​រក​បាន​៧​ពិន្ទុ​ស្មើ​គ្នា តែ​ចាញ់​គ្រាប់​ស៊ុត​ចូល​ទីរបស់អេស្ប៉ាញ និងអាល់បានី ត្រូវ​ធ្លាក់​ពី​កំពូល​តារាង​មក​ឈរ​នៅ​លេខ​៣ បណ្តោះ​អាស​ន្ន​វិញ គ្រា​ដែល​នៅ​សល់​៧​ប្រកួត​ទៀត​ទើប​ចប់​ជម្រុះ​សន្សំពិន្ទុក្នុងពូល៕

k3

k2

k1

k

សូមទស្សនាវិដេអូខាងក្រោម៖

Wales 1-1 Georgia

Iceland 2-0 Turkey

Moldova 1-3 Ireland

Serbia 3-2 Austria

The post រខ្សែប្រយុទ្ធ Diego Costa និង Nolito រក​បាន​ម្នាក់​១​គ្រាប់ ជួយ​អេ​ស្ប៉ាញ ឈ្នះ​​ម្ចាស់​​ផ្ទះ​​អាល់​បា​នី ២-០ (Video Inside) appeared first on CamboSport.