លទ្ធផល League-II សប្ដាហ៍ទី២ ខណៈគិរីវង់ឈរកំពូលតារាង

(ភ្នំពេញ)៖ សម្រាប់លទ្ធផលការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២ ឬ League-II លើកដំបូងរបស់កម្ពុជា សប្ដាហ៍ទី២ កាល​ពី​ម្សិល​មិញ​នេះ គឺ​មាន ៣​ក្រុម​រក​បាន ៣​ពិន្ទុ​ពេញ ខណៈ ២ក្រុមទៀតបានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះ។
k1

ចំពោះក្រុមរកបាន ៣ពិន្ទុ រួមមានក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីយកឈ្នះក្រុមយុវជនក្រសួងការពារជាតិ (ទ័ព) ៦-០, ក្រុមក្រុមកំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​ខេត្ត​កំពង់ឆ្នាំង ១-០, ក្រុមអគ្គិសនីកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង ១-២ និងក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ បានចែកគ្នា ១ពិន្ទុម្នាក់ ក្រោយស្មើគ្នា ២-២។

k1

ជាបណ្ដោះអាសន្នពេលនេះ ក្រុមគិរីវង់សុខសែនជ័យ បានឡើងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ននៃលីគលំដាប់ទី២ របស់កម្ពុជាហើយ ក្រោយ​ឈ្នះ ២​ប្រកួត​ជាប់​គ្នា​មាន ៦ពិន្ទុ ស្របពេលក្រុមកំពង់ផែស្វយ័ត ខេត្តព្រះសីហនុមាន ៦ពិន្ទុស្មើគ្នា ឈរលេខរៀងទី២។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុមឡើងជើងអគ្គិសនីកម្ពុជា មិនអាចយកឈ្នះក្រុមស្វាយរៀងទៅវិញ៕

ប្រភពពី khmertalking

The post លទ្ធផល League-II សប្ដាហ៍ទី២ ខណៈគិរីវង់ឈរកំពូលតារាង appeared first on CamboSport.