ធានា​មិនឱ្យ​​លិចលង់ដូច​មុន

រាជធានី​ភ្នំពេញ ​៖ ប្រភព​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​​ដឹង​ថា ដោយសារ​បរិមាណ​បូម​ទឹក​​កើន​​ច្រេើន​​របស់​ស្ថានីយ​បូមទឹក​ទួល​គោក​ទី​២​​ថ្មី និង​ដោយសារ​ខាង​ចុង​ទឹក ​ពោរពេញ​ដោយ​សំរាម បាន​ធ្វើឱ្យ​​ទឹក​បង្ហូរ​ចេញ​ទៅ​ប្រឡាយ​បាក់​ទូក​មិន​បាន​​ល្អ ​។

ក្រុមការងារ​បាន​ជីក​កាយ​​សំរាម ភក់ នៅ​ពោះ​ប្រឡាយ​បាន​ជិត​១០០​រថយន្ត នៅ​ចុង​ស្ថានីយក្នុង​សង្កាត់​ទួល​សង្កែ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​​ថា នៅ​ខណៈ​ពេល​នេះ ស្ថានីយ​បូមទឹក​ថ្មី​បាន​និង​កំពុង​ដំណើរ​ការ ដែល​​ធានា​មិនឱ្យ​​លិចលង់​ដូច​មុន​ នៅ​តំបន់​ស្តុ​ប​នាគ​​វ័​ន្ត ផ្លូវ​លេខ​៦០៨ វិ​ថី​សម្តេច​ប៉ែន នុ​ត ផ្លូវ​លេខ​១៣២ ផ្លូវ​លេខ​៥៦៦ ផ្លូវ​លេខ​៥២៨ ផ្លូវ​លេខ​២៨៣... ​។