ក្លឹប​នៅ​ចិន​ឲ្យ​ថ្លៃ​កប់​ពពក​ដើម្បី​យក Turan ពី​ Barcelona

ក្លឹប​បាល់ទាត់​អ្នក​មាន​នៅ​ចិន​បាន​ដាក់​សំណើ​សុំ​ទិញ Arda Turan ដែល​មិន​សូវ​ជាប់​ជម្រើស​ដំបូង​ពី FC Barcelona ក្នុង​តម្លៃ​ដ៏​ថ្លៃ​កប់​ពពក​។

 

ក្លឹប​នៅ​ចិន​ឲ្យ​ថ្លៃ​កប់​ពពក​ដើម្បី​យក Turan ពី​ Barcelona

 

មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​រដូវកាល​ក្ដៅ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​កីឡាករ​សញ្ជាតិ​ទួរគី​ទៅ​លេង​នៅ​ប្រទេស​ចិន។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Beyza TV រូប​គេ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្លឹប​ចិន​ហ៊ាន​ឲ្យ​ថ្លៃ​រហូត​ដល់​ ៥០​លាន​អឺរ៉ូ​ឯណោះ​ តែ​ត្រូវ​ Barcelona ច្រាន​ចោល។

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បាន​ប្រាប់​ដូច្នេះ៖ “Barcelona ប្រាប់​ថា​ខ្ញុំ​មិន​មែន​សម្រាប់​លក់​ទេ ព្រោះ​ក្លឹប​ជឿជាក់​លើ​ខ្ញុំ។ ខ្ញុំ​មាន​អនាគត​វែង​ឆ្ងាយ​ជាមួយ​ក្លឹប​មិន​មែន​គ្រាន់​តែ​មក​លេង​ ៦​ខែ​ហើយ​ចាកចេញ​ឡើយ”៕

 

ក្លឹប​នៅ​ចិន​ឲ្យ​ថ្លៃ​កប់​ពពក​ដើម្បី​យក Turan ពី​ Barcelona

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport