ជើង​ខ្លាំង​ កែវ​ រំចង់​ នឹង​ហោះ​ទៅ​បារាំង​ថ្ងៃ​ទី ២៣​ ខែ​ តុលា​ នេះ

ជើង​ខ្លាំង​មក​ពី​ខេត្តបាត់ដំបង​ កែវ​ រំចង់​ នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី២៣​ ខែ​តុលា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ដើម្បី​ចូល​រួម​កម្មវិធី​ប្រដាល់​ Best Of Siam ​ដែល​រូប​គេ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​​ម្ចាស់​ផ្ទះ​បារាំង។​

 ជើង​ខ្លាំង​ កែវ​ រំចង់​ នឹង​ហោះ​ទៅ​បារាំង​ថ្ងៃ​ទី ២៣​ ខែ​ តុលា​ នេះ

កីឡាករ កែវ រំចង់

 

​លោក​ កែវ​ សំអាង​ ឪពុក​បង្កើត​របស់​ជើង​ខ្លាំង​ កែវ​ រំចង់​ ថា​ កូន​ប្រុស​របស់​លោក​នឹង​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២៣​ ខែ​តុលា​ ឆ្នាំ២០១៦​ នេះ​ដើម្បី​ត្រៀម​ចូល​រួប​ប្រកួត​ជា​មួយ​កីឡាករ​បារាំង​ Morgan Adrar​ ដែល​ជា​ម្ចាស់​ផ្ទះ​ក្នុង​កម្មវិធី​ Best Of Siam​ នៅ​ថ្ងៃ​ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៦​ នា​ពេល​ខាង​មុខ​នេះ ។​

 

កែវ​ រំចង់​ តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ​បារាំង​ក្រៅ​ពី​គូ​ កែវ​ រំចង់​ និង​Morgan Adrar​ ក៏​មាន​ការ​ប្រកួត​ចំនួន​៧គូ​ទៀត​ផង​ដែរ។​ ការ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​លើក​នេះ​មិន​ជា​លើក​ទី១​របស់​ជើង​ខ្លាំង​ កែវ​ រំចង់​ នោះ​ទេ។​ ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ធ្លាប់​បង្ហារ​មុខ​ក្នុង​ព្រឹត្តការណ៍​ធំ​ៗ​ជា​ច្រើន​មិន​ថា​ក្នុង​ប្រទេស​ឬ​ក្រៅ​ប្រទេស​នោះ​ទេ ៕​

 

ជើង​ខ្លាំង​ កែវ​ រំចង់​ នឹង​ហោះ​ទៅ​បារាំង​ថ្ងៃ​ទី ២៣​ ខែ​ តុលា​ នេះគូ​ប្រកួត​ទាំងអស់

 

អត្ថបទ៖​ នួន​ ស៊ីណា