ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៦ ខែ​តុលានេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​បញ្ជាក់​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​ក្នុង​សប្ដាហ៍​ទី២ នៃ​ខែ​តុលា​នេះ ពោល​​គឺ​ចាប់​​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃទី១៦ នៅ​ទូទាំង​ប្រទេស ពិសេស​តំបន់​ខ្ពង់រាប និង​ទំនាប​កណ្ដាល។

 

មូលហេតុ គឺ​ដោយសារ​កម្ពុជា រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ឥទ្ធិពល​ព្យុះ AERE។ ក្រសួង​ក៏បាន​ប្រកាស​ឲ្យ​​បណ្ដា​រាជធានី-ខេត្ត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប​កណ្ដាល និង​ខ្ពង់រាប ​ប្រុងប្រយ័ត្ន ​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើត​មាន​ក្នុង​កម្រិត​ខ្ពស់​ជាង​ពេល​កន្លង​មក៕​

 

ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៦ ខែ​តុលានេះ