ស្វែងយល់​ពី​ជំងឺ​បេះដូង និង​ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ពោះវៀន (GI Scope)

ភាព​ជឿន​លឿន​នៃ​បច្ចេក​វិទ្យា និង​វិទ្យាសាស្រ្ត​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ បាន​ជួយ​ឲ្យ​យើង​អាច​ស្វែង​យល់​បាន​ច្រើន​ពី​ជំងឺ​បេះដូង និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ។ ប៉ុន្តែ​បើ​អ្នក​តាម​ដានព័ត៌មាន​វេជ្ជសាស្រ្ត​មិន​បាន​ដិត​ដល់​ទេ​នោះអ្នក​អាច​នឹង​ខកខាន​ឱកាសស្វែង​យល់​ពី​បច្ចេក​វិទ្យា​ថ្មីៗ​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​វិភាគ​ដែល​មាន​ប្រសិទ្ធភាព ឬ​អាច​យល់​ខុសពី​បញ្ហា​គ្រោះថ្នាក់​នៃ​ជំងឺ​ទាំងអស់​នេះ។

 

ស្វែងយល់​ពី​ជំងឺ​បេះដូង និង​ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ពោះវៀន (GI Scope)

 

សាស្រ្តាចារ្យ​រង​វេជ្ជបណ្ឌិត ស៊ូវ៉ាត់ឆៃ ផនរតនារ៉ាងស៊ី អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង នៅ​មជ្ឈមណ្ឌល​បេះដូង​នៃ​មន្ទីរពេទ្យ​អន្តរជាតិ បំរុងរ៉ាត់ បាន​មាន​ប្រសាសន៍​ថា «មនុស្ស​មួយ​ចំនួន​ដែល​មាន​ជំងឺ​បេះដូង​គួរ​តែ​កុំ​ភ័យ​អី។ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​ពង្រឹង​សាច់ដុំ​បេះដូង ធ្វើ​ឲ្យ​សុខភាព​ល្អ​ប្រសើរ​ឡើង និង​ធានា​ថា​បញ្ហា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោម​ផ្អែម ត្រូវ​បាន​គ្រប់គ្រង​បាន​ល្អ»។

 

ស្វែងយល់​ពី​ជំងឺ​បេះដូង និង​ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ពោះវៀន (GI Scope)​វេជ្ជបណ្ឌិត ស៊ូវ៉ាត់ឆៃ ផនរតនារ៉ាងស៊ី អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង

 

បច្ចុប្បន្ន​នេះ​មាន​វិធី​ព្យាបាល​ទំនើបៗ​ជា​ច្រើន ដើម្បី​ព្យាបាល​រោគ​សញ្ញា​នៃ​បញ្ហា​បេះដូង រួម​ទាំង​ការ​ព្យាបាល​ក្នុង​សរសៃ​ឈាម​ដោយ Angioplasty ជាមួយ​នឹង​ប្រភេទ​រ៉ឺស័រ (Stent) ខុសៗ​គ្នា រួមទាំង Bioresorbable Vascular Scaffold, Drug-Eluting Stents និង TAVI ដែល​ជា​បច្ចេក​វិទ្យា​ព្យាបាល​ចុង​ក្រោយ​បំផុត​មួយ​ក្នុង​ការ​ព្យាបាល​ការ​ស្ទះ​សរសៃ​ឈាម​អាអក​ធ្ងន់ធ្ងរ ដែល​ជា​ទូទៅ​កើត​មាន​ចំពោះ​អ្នក​ជំងឺ​វ័យ​ចំណាស់។ ការ​ស្វែង​យល់​ពី​វិធីសាស្រ្ត​ដែល​បច្ចេកវិទ្យា ទាំង​អស់​នេះ​អាច​ជួយ​ឲ្យ​មុខងារ​បេះដូង​ប្រសើរ​ឡើង​ដើម្បី​បង្កើន​គុណភាព​ជីវិត។

 

ស្វែងយល់​ពី​ជំងឺ​បេះដូង និង​ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ពោះវៀន (GI Scope)

 

ក្រៅ​ពី​បញ្ហា​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​រាង​កាយ​ក៏​ជា​បញ្ហា​ធំនិង​ស្មុគ្រ​​ស្មាញ​មួយ​ផង​ដែរ។ ប្រព័ន្ធ​រំលាយ​អាហារ​រួម​បញ្ចូល​ទាំង​សរីរាង្គ​សំខាន់ៗ​ជា​ច្រើន និង​មាន​វិសាល​ភាព​ធំ​ជាង៣០​ហ្វីត ចាប់​ពី​មាត់​និង​បំពង់​លេប​អាហារ ឆ្លង​កាត់​ក្រពះ ពោះវៀន​តូច ពោះវៀន​ធំ និង​រន្ធគូទ។ មាន​មនុស្ស​ជាច្រើន​បាន​ទទួល​ការ​ពិនិត្យ​តាម​ម៉ាស៊ីន GI Scope ដោយ​មិន​ដឹង​ថា​ចាំបាច់ ឬ​អត់ ហើយ​អ្នកខ្លះ​ទៀត​មិន​ដឹង​ថា​គេ​ធ្វើ​បាន​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ។ យើង​ត្រូវ​តាមដាន​ព័ត៌មាន​ថ្មីៗ ដូច​ជា​ថ្នាំ​រលាកថ្លើម C ប្រភេទ​ថ្មី ដែល​កំពុង​មា​ននៅ​លើ​ទីផ្សារ ជាមួយ​នឹង​តម្លៃ​សមរម្យ និង​ប្រសិទ្ធភាព​ល្អ​ជាង​មុន។

 

លោក​វេជ្ជបណ្ឌិត​ ចាក់កាផាន់ អូសាងថាមណន់ ប្រធាន​ផ្នែក​ជំងឺ​ក្រពះ​ពោះវៀន និង​ជំងឺ​ថ្លើម ប្រចាំ​នៅ​មជ្ឈមណ្ឌល​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ (G-I) នៃ​មន្ទីរពេទ្យ​អន្តរជាតិ​បំរុងរ៉ាត់ នឹង​ណែនាំ​ពី​វិធី​ជាច្រើន​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ដូចជា ការឆ្លុះ​មើល​ក្រពះ ពោះវៀន​ធំ និង ERCP (Endoscopic Retrograde CholangioPancreatography) ដែល​កំពុង​ប្រើប្រាស់​សម្រាប់​អ្នក​ជំងឺ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត និង​មន្ទីរពេទ្យ​ទូទាំង​ពិភព​លោក ព្រម​ទាំង​នៅ​មន្ទីរពេទ្យ​បំរុងរ៉ាត់​ផង​ដែរ។

 

ស្វែងយល់​ពី​ជំងឺ​បេះដូង និង​ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ពោះវៀន (GI Scope)វេជ្ជបណ្ឌិត​ ចាក់កាផាន់ អូសាងថាមណន់ ប្រធាន​ផ្នែក​ជំងឺ​ក្រពះ​ពោះវៀន និង​ជំងឺ​ថ្លើម នៃ​មន្ទីរពេទ្យ​អន្តរជាតិ​បំរុងរ៉ាត់

 

ការ​តាមដាន​រាល់​ចំណេះ​ដឹង​ថ្មីៗ នឹង​ជួយ​ឲ្យ​លោក​អ្នក​ទទួល​ការ​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ!

 

អំពីមន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ
– ជាមន្ទីរ​ពេទ្យ​ពហុឯកទេស​លំដាប់​ពិភពលោក​ដ៏ពេញ​និយម​បំផុត ពិនិត្យ​ និង​ ព្យាបាលអ្នកជំងឺបាន​ចំនួន​ 1,1 លាននាក់ក្នុងមួយឆ្នាំ ដោយ​ជាង​ 520,000 នាក់​ជា​អ្នក​​ជំងឺ​បរទេស។
– ជា​មន្ទីរពេទ្យនៅអាស៊ីដំបូង​បង្អស់ ​ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការគុណភាព​អន្ដរជាតិចម្រុះ​ពិភព​លោក​​ មាន​មូលដ្ឋាននៅសហរដ្ឋអាមេរិក (JCI) នៅឆ្នាំ 2002 និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បន្ត​បន្ទាប់​ទៀតក្នុងឆ្នាំ 2005 ឆ្នាំ 2008 ឆ្នាំ 2011 និងឆ្នាំ 2014 ។
– ផ្តល់​ភាពងាយស្រួលព្រោះ​មាន​កន្លែង​ធ្វើ​រោគ​វិនិច្ឆ័យ​ ព្យាបាល​ និង​ថែ​ទាំ​ជំងឺ​ធ្ងន់ៗ​ល្អ​ឥត​ខ្ចោះ​នៅ​នឹង​កន្លែង​ ដោយមានវេជ្ជបណ្ឌិត​ឯកទេសស្ទើរ​តែ​គ្រប់​ជំនាញ​ ​ចំនួន ​1300 នាក់​។
– បន្ទប់​​​អ្នក​ជំងឺ​ចំនួន​ 580 ​គ្រែ​ រួម​ទាំង​​បន្ទប់​ថែ​ទាំ​​ និង​សង្គ្រោះ​ទារក​ទើបនឹង​កើត (កម្រិត III)
– មាន​បច្ចេកវិទ្យាទាន់​សម័យ​ដូចជា មជ្ឈមណ្ឌល​បេះដូង ការវះកាត់ផ្លាស់ប្តូរសន្លាក់​ដោយម៉ាស៊ីនរ៉ូបូទីក​ ការព្យាបាលដោយកាំរស្មី​តាមរយៈរូបភាព និង​មន្ទីរពិសោធន៍ស្វ័យប្រវត្តិដែលផ្ដល់លទ្ធផល​​រហ័សទាន់​ចិត្តដែលអាចជឿទុកចិត្តបាន​ថែម​ទៀត។
សម្រាប់ព័ត៌មាន​បន្ថែម ឬការប្រឹក្សា​យោបល់​ផ្សេងៗ​ សូមទាក់ទងមកកាន់​ការិយាល័យតំណាង​មន្ទីរ​ពេទ្យ​បំរុងរ៉ាត់​ប្រចាំនៅ​កម្ពុជា។

 

អត្ថបទៈ ពាណិជ្ជកម្ម