Fans នៅ​មិន​​សុខ​ពេល​​បាន​ជួប​មុខ James Jirayu និង Bella ផ្ទាល់

ម្សិល​មិញ​នេះ​ James Jirayu និង Bella បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ផ្សព្វ​ផ្សាយ​ភាពយន្ត​ភាគ​ថ្មី​របស់​ពួក​គេ​ ហើយ​ការ​មក​ដល់​នេះ​ដែរ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​នៅ​មិន​សុខ។

 

Fans នៅ​មិន​​សុខ​ពេល​​បាន​ជួប​មុខ James Jirayu និង Bella ផ្ទាល់

 

ការ​មក​ដល់​រប​ស់​ពួក​​គេ គឺ​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ភាគ​​ថ្មីរបស់​ពួក​គេ ​ដែល​បាន​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN ​នោះ​មាន​ចំណង​ជើង​ថា​ “ភរិយា​បណ្ដូល​ចិត្ត​ ឬ Beloved Loyal Wife” ដែល​មាន​ ១៤ ភាគ​។ រឿង​នេះ​ ​​ជា​សាច់រឿង​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ទាំង​ពីរ​ បន្ទាប់​ពី​បាន​សម្ដែង​រួម​គ្នា​ក្នុង​រឿង​ ​” The Five Brother Jutathep Series”។ រឿង ​”ភរិយា​បណ្ដូល​ចិត្ត​ ឬ Beloved Loyal Wife” បាន​ចាក់​ផ្សាយ​នៅ​ប្រទេស​ថៃ​តាំង​ពី​ដើម​ឆ្នាំ ២០១៦ ហើយ​នៅ​កម្ពុជា​មាន​តែ PNN ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ​ក្នុង​ការ​ចាក់​ផ្សាយ។

 

Fans នៅ​មិន​​សុខ​ពេល​​បាន​ជួប​មុខ James Jirayu និង Bella ផ្ទាល់

 

ប្រការ​គួរ​កត់​សម្គាល់ ដំណើរ​​មក​ដល់​របស់​អ្នក​ទាំង​២​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​នៅ​មិន​សុខ​ដោយ​បាន​បង្ហាញ​ក្ដី​រំភើប​យ៉ាង​ក្រៃ​លែង។ ប្អូន​ស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា “ខ្ញុំ​ស្រលាញ់​គាត់​ទាំង​២​យូរ​ហើយ​បង ​ហើយ​ក៏​ខ្ញុំ​មិន​ចង់​ជឿ​ថា​ទិដ្ឋភាព​ដែល​ខ្ញុំ​កំពុង​បាន​ឃើញ​នេះ​ជា​ការ​ពិត​នោះ​ទេ”។ ចំណែក​ឯ​ជូលី​ដែល​ជា​អ្នក​គាំទ្រ​របស់ James វិញ​បាន​ប្រាប់​ Sabay ដែរ​ថា ក្ដី​ស្រមៃ​របស់​គេ​បាន​ក្លាយ​ជា​ការ​ពិត។ “ទីបំផុត​អ្វី​ដែល​ខ្ញុំ​ស្រមៃ​វា​កើត​ឡើង​​មែន​ ខ្ញុំ​ស្រលាញ់ P’James តាំង​ពី​គាត់​សម្ដែង​រឿង​ទី​១​មក​ម្ល៉េះ ខ្ញុំ​មើល​រឿង​គាត់​គ្រប់​​រឿង”៕

 

តាម​ដាន​ទិដ្ឋភាព​ Fan Meeting របស់ James Jirayu និង Bella៖​

 

Fans នៅ​មិន​​សុខ​ពេល​​បាន​ជួប​មុខ James Jirayu និង Bella ផ្ទាល់

 

Fans នៅ​មិន​​សុខ​ពេល​​បាន​ជួប​មុខ James Jirayu និង Bella ផ្ទាល់

 

 

អត្ថបទ៖ SAMEDY
​​​​​