អតីត​បេក្ខភាព The Voice ឃុន វាសនា ត្រៀម​ចេញ Original song លើក​ដំបូង

អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ ឃុន វាសនា បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា ​នៅ​ពេល​ខាង​មុខ​នេះ ​លោក​នឹង​បញ្ចេញ​ស្នាដៃ​​ចម្រៀង Original លើក​ដំបូង​របស់​ខ្លួន​ហើយ។

 

អតីត​បេក្ខភាព The Voice ឃុន វាសនា ត្រៀម​ចេញ Original song លើក​ដំបូង

 

បទ “ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” គឺជា​បទ​ដំបូង​សម្រាប់​អតីត​កូន​ក្រុម ឆន សុវណ្ណរាជ ដែល​មាន​នៅ​ក្នុង​ផលិតកម្ម ប៊ី អេន មេឌៀ។ “ខ្ញុំ​បាន​ចូល​ផលិតកម្ម​នេះ​បាន​បី បួន​ខែ និង​ត្រៀម​ចេញ​បទ Original song នេះ​ជា​លើក​ទី​មួយ បន្ទាប់ពី​ប្រឡង​កម្មវិធី​នោះ​ចប់។”

 

តារា​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ បាន​បន្ត​ថា​បទ “ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” ជា​ជំហាន​ដំបូង ហើយ​ប្រសិន​បើ​មាន​ការ​គាំទ្រ លោក​នឹង​បន្ត​ធ្វើ​ចម្រៀង Original បន្ត​ទៀត។

 

វីដេអូ ដែល​បង្ហាញ​នេះ​ វាសនា បញ្ជាក់​ថា​គឺជា Teaser ប៉ុណ្ណោះ ហើយ​ចម្រៀង​ពេញ​ គឺ​នឹង​ចេញ​ក្នុង​ចុង​ខែ​តុលា ឬ​អាច​ដល់​ដើម​ខែ​វិច្ឆិកាខាង​មុខ៕

 

តោះ!​ទស្សនា​វីដេអូ Teaser របស់​ ឃុន វាសនា បទ “ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” ខាង​ក្រោម​នេះ​ទាំងអស់​គ្នា៖

 

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្តល់ឲ្យ