iPhone 6 Plus សាកថ្មសុខៗ ផ្ទុះឆេះម៉ត់គ្មានសល់

iPhone 6 Plus សាកថ្មសុខៗ ផ្ទុះឆេះម៉ត់គ្មានសល់

នាបច្ចុប្បន្ននេះស្មាតហ្វូនកាន់តែទំនើប ហានិភ័យចំពោះបញ្ហាផ្ទុះឆេះ ក៏កាន់តែកើតមានឡើងមិនស្រាកស្រាន្ត។ ដោយឡែកមិនថាតែ ​iPhone, SAMSUNG គឺពុំត្រូវមានការលាក់បាំងអ្វីនោះឡើយ ក្នុងការបើកចំហរព័ត៌មានទាំងនេះ ដើម្បីជាសារដាស់តឿនមួយដល់អ្នកប្រើប្រាស់ទាំងឡាយ ជៀសវាងការបំភ្លឺតែម្ខាងរួចម្ខាងទៀតចាត់ទុកជាអាថ៌កំបាំងអ្វីនោះទេ។ បើយោងតាមសារព័ត៌មានចុះផ្សាយពី
ABC30 បានប្រាប់ឱ្យដឹងថា នារីម្នាក់មានឈ្មោះថា Yvette Estrada ដែលរស់នៅក្នុងទីក្រុងកាលីហ្វញ៉ា
បានដាក់ទូរស័ព្ទ iPhone 6 Plus របស់នាង ដែលទើបតែទិញកាលពី 3 ខែមុន សាកថ្មចោលនៅក្នុងផ្ទះ
តែសុខៗទូរស័ព្ទនោះក៏ស្រាប់តែមានផ្សែងហុយចេញមកក្រៅ ហើយឆេះសំបកទូរស័ព្ទនោះរហូតផ្ទុះចេញតែម្តង អ្វីដែលសំណាងគឺម្ចាស់ទូរស័ព្ទពុំបានរងរបួសអ្វីនោះឡើយ។ យ៉ាងណាមុិញសំរាប់ដើមខែតុលានេះ ទូរស័ព្ទ iPhone 6 Plus ចំនួន 2 គ្រឿងគឺត្រូវបានផ្ទុះរួចមកហើយ បើយើងគិតមកត្រឹមថ្ងៃនេះ។

ប្រភព: Phonearena

---------------------------------------

ដោយ: កៅ រក្សា

->-

>បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
iPhone 6 Plus សាកថ្មសុខៗ ផ្ទុះឆេះម៉ត់គ្មានសល់

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ

តាមរយៈទំព័រ Facebook Sovann2.com
iPhone 6 Plus សាកថ្មសុខៗ ផ្ទុះឆេះម៉ត់គ្មានសល់

ចុះថ្ងៃទី 10 ខែតុលា ឆ្នាំ 2016 ម៉ោង 11:15 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ