ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​បាត់បង់​ជីវិត​

ខេត្តកណ្ដាល៖ វេលាម៉ោង១៨និង៣០នាទីថ្ងៃទី៩តុលា២០១៦ នៅលើផ្លូវបេតុង7NGផ្លូវឆ្ពោះទៅកាន់ភូមិព្រែកលួង ចំណុចភូមិ វិហារ សួគិ៍ជើង ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ០១គ្រឿងម៉ាកHondaធន់C125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FQ-0946 បើកបរដោយឈ្មោះ សឿន ប៊ុននឿន ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិរកាទី១ ឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល រួមដំណើរម្នាក់ ឈ្មោះរីធារី ភេទស្រីអាយុ១៧ឆ្នាំ នៅភូមិស្លែង ឃុំជីបោលស្រុកស្រីសន្ធរខេត្តកំពង់ចាម ជាកម្មសិទ្ធិរបស់ឈ្មោះធារី។ មក ដល់ចំណុចកើតហេតុខាងលើអ្នកបើកបរម៉ូតូបានរេចង្កូតមកខាងឆ្វេងដៃបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកHondaធន់C125(08)ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AC-4145,បើកបរដោយឈ្មោះលន់.សុខលាងភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិ រាប.ឃុំរាប.ស្រុកពារាំង.ខេត្តព្រៃវែង រួមដំណើរ០១នាក់ភេទប្រុស មិនស្គាល់អត្តសញ្ញាណ។
ករណីនេះបណ្តាលឲ្យរងគ្រោះ០៤នាក់ក្នុងនោះស្លាប់ អ្នកបើបរម៉ូតូ០២នាក់ ប្រុសនិងរបួសធ្ងន់០២នាក់ស្រី (អ្នករួម ដំណើរម៉ូតូទាំង០២) ខូចខាតសម្ភារៈម៉ូតូ០២គ្រឿងខូចខាតធ្ងន់។
មូលហេតុអ្នកបើកបរម៉ូតូ បង្កបើកល្បឿនលឿន មិនប្រកាន់ស្តាំខ្វះការប្រុងប្រយត្ន័ក្នុងលក្ខណៈ អាការធាតុមេយ កំពុង ភ្លៀងខ្លាំង។ ចំណែកសពអ្នកបើកបរម៉ូតូទាំង០២ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ទាំង០២ គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការនគរបាលស្រុក៕

ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​បាត់បង់​ជីវិត​ ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​បាត់បង់​ជីវិត​ ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​បាត់បង់​ជីវិត​