សាហាវ​និង​ឃោរឃៅ​ណាស់ ! វាយ​-​ចាក់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​បំផុត​ ​

ព្រៃវែង)៖ ករណីឃាតកម្មដ៏យ៉ាងសាហាវឃោឃៅមួយ បណ្ដាលឲ្យស្លាប់ប្ដីប្រពន្ធ មួយគូរស្លាប់កណ្ដាលវាលស្រែយ៉ាងអណោច អធម័ ។ ក្នុងករណីនេះដែរបានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩តុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចវាលស្រែទឹកផ្អកខាងលិច ភូមិព្រៃផ្តៅ ចំងាយ៦០០ម៉ែត្រ ភូមិព្រៃផ្ដៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ប្រភពពីលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ករណីឃាតកម្មខាងលើ ជនរងគ្រោះមានគ្នា២នាក់ប្ដីប្រពន្ធ ទី១ ឈ្មោះ កាក់ ប៊ុនថាន ភេទស្រីអាយុ ៤៨ ឆ្នាំនៅភូមិកើតហេតុរងរបួស៣ កន្លែង ភ្នែកខាងស្ដាំ,៦សង់ទី ម៉ែតជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេងទំហំ ៤សង់ទី ម៉ែតជំរៅជ្រៅទៅក្នុងសាច់,ស្នាមបែកដាច់ទំហំ៤សង់ទី.ម៉ែត រាងមូលលើក្រោម ។
ទី២-ឈ្មោះមាន យ៉ន ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិកើតហេតុមានរមួស ៤កន្លែង ១ស្នាមរបួសក្រោមប្រឡង់ភ្នែកឆ្វេង ៤សង់ទី.ម៉ែត មុតជ្រៅចូលក្នុងសាច់ ២ស្នាមរបួសដាច់ត្រចៀកឆ្វេង ៦សង់ទីម៉ែត ៣របួសប្រឡង់ភ្នែកខាងស្ដាំឃ្លៀគ៣,៥សង់ទីម៉ែតចូលជ្រៅ ៤របួសចំក្រចៀកស្ដាំ3 សង់ទីម៉ែត ។
គឺបណ្ដាលឲ្យជនរងគ្រោះស្លាប់កណ្ដាលវាលស្រែទាំង២នាក់បែបនេះទៅ លោកបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីនាក់បានចេញទៅរកខ្ចងនៅវាលស្រែវេលាម៉ោងប្រហែល២១:០០នាទីយប់ ថ្ងៃដដែល ក៏បាត់ដំណឹងសូន្យលុះព្រឹកថ្ងៃទី៩តុលា ទើបគេប្រទះឃើញសពជនរងគ្រោះដេកស្លាប់ទាំង២នាក់ក្នុងស្រែហើយជនសង្ស័យអាចមានគ្នាចាប់ពី២នាក់ឡើងទៅព្រោះមានស្នាមវក់វីប្រតាយប្រតប់គ្នាឡើងទក់ដើមស្រូវម្យ៉ាងវិញទៀតជនរងគ្រោះមានស្នរ នៅនិងដៃពិលព្រនុងទៀតផង តែនៅតែត្រូវជនដៃដល់ សម្លាប់ឲ្យស្លាប់ទាំងពីរនាក់ បើតាមការពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថាការសំលាប់នេះ ប្រហែលម៉ោង ១១យប់ ថ្ងៃទី៨តុលា២០១៦ ។
តែយ៉ាងណា លោក កំពង់តែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី ស្រេង ជា ស្នងការខេត្ត ដើម្បីស្វែងរកភស្ថុតាងដើម្បីវែកមុខជនដៃដល់យកមកទទួលទោសតាមច្បាប់៕

សាហាវ​និង​ឃោរឃៅ​ណាស់ ! វាយ​-​ចាក់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​បំផុត​ ​ សាហាវ​និង​ឃោរឃៅ​ណាស់ ! វាយ​-​ចាក់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​បំផុត​ ​ សាហាវ​និង​ឃោរឃៅ​ណាស់ ! វាយ​-​ចាក់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​បំផុត​ ​ សាហាវ​និង​ឃោរឃៅ​ណាស់ ! វាយ​-​ចាក់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​បំផុត​ ​