ជិះ​ម៉ូតូ​បុក​ប៉ះ​គ្នា ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ​

ស្រុកព្រៃនប់ ៖មនុស្សប្រុសស្រី3នាក់ បានរងរបួសធ្ងន់ធ្ងរ និងមានម្នាក់ទៀតរបួសស្រាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកប៉ះគ្នា ក្នុងទិសដៅស្របគ្នា(ក្រុងព្រះសីហនុ.ភ្នំពេញ)លើផ្លូវជាតិលេខ4 ត្រង់ចន្លោះគីឡូម៉ែត្រ186-187ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលា ម៉ោងជាង1កន្លះរសៀលថ្ងៃទី9តុលា2016នេះ។ ហេតុការណ៍នេះកើតឡើងរវាង ម៉ូតូគ្រឿងម៉ាកហុងដា សេ125ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1D 7439 អ្នកបើកបរឈ្មោះសុខ អឿន ភេទប្រុសអាយុ42ឆ្នាំមុខរបរកសិករ ពេលមកដល់ ចំណុចកើតហេតុ បំរុងនិងបត់ឆ្វេងក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកស៑ុយស៊ុយគី ស្មាស់ ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ1E 3904 អ្នកបើកបរឈ្មោះសេង ចាត ភេទប្រុសអាយុ18ឆ្នាំមុខរបរសិស្ស បានជ្រុលទៅបុកពីក្រោយបុកម៉ូតូ ហុងដាសេ 125បណ្តាលឲ្យ ៖
1/ឈ្មោះសុខ អឿន រងរបួសស្រាល ។
2/ឈ្មោះគឹម សាន់ ភេទប្រុសអាយុ60ឆ្នាំទីលំនៅភូមិចាំយាមឃុំ បាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង ជាអ្នករួមដំណើរ ពីក្រោយម៉ូតូហុងដាសេ125រងរបួសធ្ងន់ ។
3/ឈ្មោះព្រំ សារ៉ាន់ ភេទ ស្រីអាយុ 63ឆ្នាំទីលំនៅចំណុចកើតហេតុ ជារួមដំណើរពីក្រោយម៉ូតូហុងដាសេ125 រងរបួសធ្ងន់ ។
4/ឈ្មោះសេង ចាត អ្នកបើកបរម៉ូតូ ស្មាស់ រងរបួសធ្ងន់។ បច្ចុប្បន្នអ្នករបួសកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

ជិះ​ម៉ូតូ​បុក​ប៉ះ​គ្នា ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ​ ជិះ​ម៉ូតូ​បុក​ប៉ះ​គ្នា ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ​ ជិះ​ម៉ូតូ​បុក​ប៉ះ​គ្នា ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ​