មុន​នេះ​បន្តិច អ្នកទោស​ម្នាក់​ខាង​ការដាក់​បង្កៃ​គ្រាប់បែក នៅ​មុខ​ក្រសួង​ការពារជាតិ រត់គេចខ្លួន

(ភ្នំពេញ)៖ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ អ្នកទោសម្នាក់ ឈ្មោះ សោម ឯក បានរត់គេចខ្លួនបាត់ បន្ទាប់ ពីមន្ត្រីអនុរក្សពន្ធនាគារយករូប លោកទៅពិនិត្យជំងឺនៅមន្ទីរពេទ្យរុស្ស៊ី។
ការរត់គេចខ្លួនរបស់អ្នកទោសនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់មិញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ អ្នកទោសឈ្មោះ សោម ឯក ខាងលើនេះ គឺជាប់ពាក់ព័ន្ធនឹងការដាក់បង្កៃគ្រាប់បែក នៅខាងមុខក្រសួង ការពារជាតិនាពេលកន្លងទៅ។
លោក សោម ឯក ហៅ ជា គឹមហ៊ួន ជាអតីតទាហានចូលបំរើការនៅក្រសួងការពារជាតិ តាំងពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ២០០៣។ លោក សោម ឯក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន៤៦ឆ្នាំ។ ក្នុងនោះករណីទី១ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លា ដោយខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ និងមួយ ករណីទៀត ពីបទបំផ្ទុះគ្រាប់ធ្វើភេវរកម្ម នៅមុខក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ដោយតុលាការ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ៕
មុន​នេះ​បន្តិច អ្នកទោស​ម្នាក់​ខាង​ការដាក់​បង្កៃ​គ្រាប់បែក នៅ​មុខ​ក្រសួង​ការពារជាតិ រត់គេចខ្លួន