Ibrahimovic ៖ ខ្ញុំ​មក​ដូចជា​ស្ដេច​ ខ្ញុំ​ចាក​ចេញ​ដូចជា​វីរបុរស​មួយ​រូប​

កាលពីថ្ងៃសុក្រម្សិលមិញកីឡាករ Zlatan Ibrahimovic បានធ្វើប្រកាសជាផ្លូវការហើយថាខ្លួននឹងចាកចេញពីក្លឹប PSG ក្រោយការប្រកួតសប្ដាហ៍ចុងក្រោយរបស់ក្លឹបនៅរដូវកាលនេះត្រូវបញ្ចប់ ។

ក្នុងបទសម្ភាសន៍កាលពីម្សិលមិញ Ibrahimovic បាននិយាយថា « ខ្ញុំស្រលាញ់គ្រប់ពេលវេលាដែលខ្ញុំចំណាយនៅទីនេះ ។ Paris St-Germain បានក្លាយជាក្លឹបដ៏លេចធ្លោមួយនៅអឺរ៉ុបខ្ញុំសប្បាយចិត្តដែលបានក្លាយជាខ្សែប្រយុទ្ធរបស់ក្លឹបមួយនេះ » ។

Ibramhimovic បន្តថា « ខ្ញុំពិតជាមានមោទនភាព ប៉ុន្តែដល់ពេលដែលខ្ញុំត្រូវស្វែងរកផ្លូវដើរផ្សេងទៀតហើយ ។ ថ្ងៃស្អែកជាប្រកួតចុងក្រោយរបស់ខ្ញុំនៅ Parc des Princes ខ្ញុំមកគឺដូចជាស្ដេច ហើយខ្ញុំចាកចេញគឺដូចជាវីរបុរស » ។

គួរបញ្ជាក់ថាកីឡាករ Zlatan Ibrahimovic បានផ្លាស់ពី AC MIlan មកចូលរួមជាមួយក្លឹប PSG ក្នុងឆ្នាំ២០១២ ក្នុងការស្នាក់នៅ៤ឆ្នាំជាមួយ PSG កីឡាករ Ibrahimovic ធ្វើបានល្អមែនទែនដោយអាចស៊ុតបញ្ចូលទីចំនួន១៥២គ្រាប់ក្នុងការបង្ហាញខ្លួន១៧៨ប្រកួត ។

ហើយមិនតែប៉ុណ្ណោះ Ibrahimovic បានរួមចំណែកជួយ PSG ឈ្នះពានទាំងអស់១១ដោយក្នុងនោះពាន Ligue1 ចំនួន៤ឆ្នាំជាប់គ្នា ( 2012–13, 2013–14, 2014–15, 2015–16 ) , Coupe de France ចំនួន១នៅឆ្នាំ ( 2014-15 ) , Coupe de la Ligue ៣ឆ្នាំជាប់ ( 2013–14, 2014–15, 2015-16 ) , Trophée des champions ៣ឆ្នាំ ( 2013, 2014, 2015 ) ។

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ

  • Ibrahimovic ៖ ខ្ញុំ​មក​ដូចជា​ស្ដេច​ ខ្ញុំ​ចាក​ចេញ​ដូចជា​វីរបុរស​មួយ​រូប​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:បច្ចេកវិទ្យា
Tags: