មិច​ចឹង​ ! Messi គ្រោង​ស្នើ​កុងត្រា​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ពី​ Barcelona បាន​ពេល​ណា​ដែល​គេ​ចង់​

ថ្មីៗនេះក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបឲ្យដឹងថាពួកគេអាចនឹងឈានដល់កិច្ចព្រមព្រៀងថ្មីបន្ថែមដើម្បីរក្សាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Lionel Messi ឲ្យស្នាក់ជាមួយក្លឹបបន្តយូរទៀត ។

ខណៈយោងតាមការចុះផ្សាយរបស់ Dario បានឲ្យដឹងថាបច្ចុប្បន្នកីឡាករ Messi ពុំមានគម្រោងក្នុងការចាកចេញពី Barcelona នោះទេ ដូចនេះកិច្ចព្រមព្រៀងថ្មីនេះអាចសម្រេចបានឆាប់ ប៉ុន្តែតាមប្រភពដដែលឲ្យដឹងថាកីឡាករ Messi បានធ្វើការស្នើលក្ខខណ្ឌដ៏គួរឲ្យចាប់អារម្មណ៍មួយគឺគេស្នើឲ្យក្លឹបអនុញ្ញាតឲ្យគេអាចចាកចេញបាននៅពេលដែលរូបគេចង់ទៅ ។

មិច​ចឹង​ ! Messi គ្រោង​ស្នើ​កុងត្រា​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ពី​ Barcelona បាន​ពេល​ណា​ដែល​គេ​ចង់​

ដោយឡែកយោងតាមប្រភពមួយចំនួនបានឲ្យដឹងថាការស្នើបែបនេះរបស់ Messi ព្រោះរូបគេកំពុងពិចារណាពេលវេលាដែលរូបគេចូលនិវត្តន៍ដោយគេហាក់រារែកចិត្តចំពោះការចូលនិវត្តន៍ជាមួយ Barcelona ឬក៏ទៅចូលនិវត្តន៍ជាមួយក្លឹប Newell’s Old Boys នៅក្នុងប្រទេសអាហ្សង់ទីន ដែលនោះជាក្លឹបដំបូងបំផុតដែលរូបគេធ្លាប់លេង ដូចនេះហើយទើប Messi ធ្វើការស្នើសុំដើម្បីឲ្យគេអាចសម្រេចចិត្តបានងាយស្រួលនៅពេលណាមួយដែលរូបគេចង់ចូលនិវត្តន៍នាពេលអនាគតខាងមុខនោះ ។

ប្រភព ៖

  • មិច​ចឹង​ ! Messi គ្រោង​ស្នើ​កុងត្រា​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ពី​ Barcelona បាន​ពេល​ណា​ដែល​គេ​ចង់​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:វីដេអូ
Tags: