ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!

6 Videos


បន្ទាប់ពីជីវិតគូរបស់តារាចម្រៀង ពេជ្រ សោភា និង លោក ឡៅ ឆលី ហាក់ស្ងប់ស្ងាត់ខុសប្រក្រតី ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់នោះ នៅទីបំផុត ពេជ្រ សោភា បានសារភាព និង លាតត្រដាងទម្លុះរឿងពិតនៅពីក្រោយភាពស្ងប់ស្ងាត់ខុសប្រក្រតីនេះហើយថា នាង និង លោក ឡៅ ឆលី ជាប្តីបានបែកបាក់គ្នារយៈពេល ១ ឆ្នាំមកហើយ ។

ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!

អ្នកនាង ពេជ្រ សោភា បានឱ្យដឹងតាមរយៈសារព័ត៌មានក្នុងស្រុកមួយកាលពីពេលដែលនាងឡើងច្រៀងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កន្លងមកថា រវាងនាង និង លោក ឡៅ​ ឆលី ដែលជាស្វាមីរៀបការទៅតាមប្រពៃណីខ្មែរនោះ បានលែងលះគ្នាពិតមែន ហើយមូលហេតុនៃការលែងលះនោះគឺមិនមានពាក់ព័ន្ធនឹងជំងឺប្រចាំកាយរបស់នាង ឬ បញ្ហារកាំរកូសណាមួយឡើយ ។

ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!

អ្នកនាង ពេជ្រ សោភា បានឱ្យដឹងទៀតថា ដោយសារតែនាង និង ស្វាមីមិនបានចុះអេតាស៊ីវិល ដូច្នេះទើបការលែងលះរបស់នាងមិនត្រូវបានល្បីសុសសាយ ហើយការសម្រេចចិត្តនេះត្រូវបានគ្រួសារទាំងសងខាងដឹងឮប្រមាណ ១ ឆ្នាំមកហើយ ។ ដោយឡែកនៅពេលនេះ នាង និង លោក ឡៅ ឆលី នៅត្រឹមតែជាមិត្តភក្តិស្និតស្នាលនឹងគ្នាប៉ុណ្ណោះ ។

ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!

នេះជាលើកទីមួយហើយដែលតារាចម្រៀង ពេជ្រ សោភា បានប្រកាសថា រវាងនាង និង លោក ឡៅ ឆលី អាណិកជនខ្មែរនៅអាមេរិកពិតជាបានបែកបាក់គ្នាមែន ។ គួររំឭកដែរថា ជីវិតគូរបស់តារាចម្រៀង ពេជ្រ សោភា និង លោក ឡៅ ឆលី ត្រូវបានមហាជនដាក់ការងឿងឆ្ងល់ជាយូរមកហើយ ដោយសារតែគេមិនបានឃើញអ្នកទាំងពីរមានភាពស្និទ្ធស្នាលណាមួយគួរឱ្យកត់សម្គាល់ដូចប្តីប្រពន្ធដទៃ ហើយក៏ស្រាប់តែស្ងប់ស្ងាត់ទៅៗ ទើបតែពេលនេះនាងបានទម្លាយការពិតចេញពីមាត់ ៕ សាកល

ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!ទីបំផុត ពេជ្រ សោភា សារភាពថាបានលែងលះប្តីហើយ!