MSN សហការ​គ្នា​បាន​យ៉ាង​ល្អ​ជួយ​ Barcelona ឲ្យ​ក្លាយ​ជា​ម្ចាស់​ពាន​ FIFA Club World 2015

កាល​ពី​យប់​មិញ​ក្លឹប​ Barcelona បាន​ក្លាយ​ជា​ម្ចាស់​ពាន​ FIFA Club World Cup ក្រោយ​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​នឹង​០​លើ​ក្លឹប​ River Plate ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​នៅ​ក្នុង​តង់​ទី​១​កីឡាករ​ Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ជួយ​ Barcelona ធ្វើ​ការ​នាំ​មុខ​លើ​ក្រុម​ River Plate នៅ​នាទី​៣៦​ក្រោយ​ពី​ការ​បញ្ជូន​បាល់​ពី​កីឡាករ​ Neymar ។

ចូល​ដល់​តង់​ទី​២​នៅ​នាទី​៤៩​កីឡាករ​ Luis Suarez បាន​បន្ថែម​គ្រាប់​ទី​២​សម្រាប់​ក្រុម​ Barcelona ខណៈ​នៅ​នាទី​ទី​៦៨​កីឡាករ​ Neymar បាន​បញ្ជូន​គ្រាប់​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ​កីឡាករ​ Luis Suarez តែត​បញ្ចូល​ទី​បាន​សម្រេច​​ដែល​នោះ​ជា​គ្រាប់​ទី​៣​សម្រាប់​ក្រុម​ Barcelona ។

តោះ​សូម​ទស្សនា​វីដេអូ​នៃ​ប្រកួត​ទាំង​អស់​គ្នា ៖

គួរ​បញ្ជាក់​នេះ​ជា​ការ​ឈ្នះ​ពាន​ FIFA Club World Cup ជា​លើក​ទី​៣​ហើយ​សម្រាប់​ក្លឹប​ Barcelona បាន​ ខណៈ​កាល​ពី​២​លើក​មុន​គឺ​នៅ​ឆ្នាំ​ ២០០៩ និង​ ២០១១ ។

អត្ថបទ ៖ វិចទ័រ

  • MSN សហការ​គ្នា​បាន​យ៉ាង​ល្អ​ជួយ​ Barcelona ឲ្យ​ក្លាយ​ជា​ម្ចាស់​ពាន​ FIFA Club World 2015已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ចំនេះដឹង
Tags: