ឧកញ៉ា​វ័យ​ក្មេង​ចិត្ត​សប្បុរសធម៌​​​ ប្រកាស​ជួយ​ព្យាបាល​ទារិកា​វាសនា​អភព្វ

រាជធានីភ្នំពេញ៖ ទារិកាវាសនាអភព្វដែលមានប្រស្រីភ្នែកឡើងបាយ ហើយត្រូវបានក្រុមគ្រួសារដង្ហោយស្វែងរកជំនួយពីសប្បុរសជន ជាពិសេសក្រុមអ្នកលេងក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បានបង្ហោះនិងចែករំលែករូបភាពទារិកាតៗគ្នានោះ លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ បានប្រកាសផ្ដល់ក្តីសង្ឃឹមហើយនៅថ្ងៃនេះ។ នេះបើយោងតាមហ្វេសហ៊ុករបស់ឧកញ៉ា ឌួង ឆាយ Duong Chay ។

ឧកញ៉ា​វ័យ​ក្មេង​ចិត្ត​សប្បុរសធម៌​​​ ប្រកាស​ជួយ​ព្យាបាល​ទារិកា​វាសនា​អភព្វ
ការផ្តល់ក្តីសង្ឃឹមនេះ ដោយលោកឧកញ៉ាវ័យក្មេងចិត្តសប្បុរសធម៌បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា  លោកបានប្ដេជ្ញាចិត្តនឹងប្រឹងប្រែងស្វែងរកវេជ្ជបណ្ឌិតជំនាញៗ មិនថានៅក្នុងនិងក្រៅប្រទេសឡើយ ឲ្យមកព្យាបាលទារិកាអភព្វឲ្យបាន ពីព្រោះទារិកានេះនៅមានពេលតិចណាស់សម្រាប់ឱកាសទទួលបានព្យាបាល។
ដើម្បីជ្រាបច្បាស់ សូមអានសំណេរ របស់លោកឧកញ៉ា ឌួង ឆាយ ដែលបានបង្ហោះគណនីសង្គមផ្ទាល់ខ្លួនខាងក្រោមនេះ៖

ថ្ងៃនេះជំនួយការរបស់ខ្ញុំបានជួបជាមួយគ្រួសារកុមារីមានវាសនាអភព្វដែលប្រស្រីភ្នែកឡើងបាយដើម្បីជួយស្វែងរកដំណោះស្រាយព្យាបាលជំងឺភ្នែករបស់គាត់។ ខ្ញុំបាទនឹងខិតខំប្រឹងប្រែងព្យាយាមទាក់ទងជាមួយវេជ្ជបណ្ឌិតជំនាញៗទាំងក្នុងនឹងក្រៅប្រទេស ដើម្បីជួយព្យាបាលភ្នែករបស់គាត់អោយបានជាសះស្បើយនឹងឆាប់បានមើលឃើញពិភពលោកនេះវិញឆាប់ៗ។

ព្រោះនៅសល់ពេលវេលាតែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ដើម្បីជួយអោយគាត់អាចមើលឃើញឡើងវិញ។សូមបងប្អូនពូមីងជួយបួងសួងជូនពរអោយគាត់ទទួលការជោគជ័យនឹងឆាប់បានជាសះស្បើយផងណា សូមអរគុណ!” ៕
ឧកញ៉ា​វ័យ​ក្មេង​ចិត្ត​សប្បុរសធម៌​​​ ប្រកាស​ជួយ​ព្យាបាល​ទារិកា​វាសនា​អភព្វ

ប្រភព ៖ kqube

  • ឧកញ៉ា​វ័យ​ក្មេង​ចិត្ត​សប្បុរសធម៌​​​ ប្រកាស​ជួយ​ព្យាបាល​ទារិកា​វាសនា​អភព្វ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: