ក្រុមហ៊ុន Samsung ប្រកាសផ្អាកលក់ជាបណ្តោះ អាសន្ន ទូរស័ព្ទសេរីថ្មី Galaxy Note 7 ដើម្បីសុវត្ថិ ភាពអតិថិជន

ក្រុមហ៊ុន Samsung ប្រកាសផ្អាកលក់ជាបណ្តោះ អាសន្ន ទូរស័ព្ទសេរីថ្មី Galaxy Note 7 ដើម្បីសុវត្ថិ ភាពអតិថិជន

(កូរ៉េខាងត្បូង)៖ យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េបានចេញផ្សាយនៅមុននេះបន្តិចឲ្យដឹងថាក្រុម ហ៊ុន SAMSUNG បានសម្រេចផ្អាកការលក់ជាបណ្តោះអាសន្នទូរស័ព្ទសេរីថ្មី Galaxy Note 7 ។

ការប្រកាសផ្អាកជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានករណីឆេះទូរស័ព្ទប្រ ភេទថ្មីនេះ។  ការសម្រេចផ្អាកនេះគឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់អតិថិជន ដែលត្រូវបានចេញដោយប្រទេសកូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, និងចិន។

គួរបញ្ជាក់ដែរថា វិធានការនេះក៏រួមបញ្ចូលទាំងការផ្អាកផលិតកម្មក្នុងរោងចក្រមួយកន្លែង របស់ក្រុមហ៊ុន Samsung នៅឯប្រទេសវៀតណាម ដែលមានតួនាទីទទួលខុសត្រូវ លើការដឹកជញ្ជូនផលិតផល Galaxy Note 7 នៅទូទាំងសកលលោកផងដែរ៕

ប្រភព ៖ freshnewsasia

  • ក្រុមហ៊ុន Samsung ប្រកាសផ្អាកលក់ជាបណ្តោះ អាសន្ន ទូរស័ព្ទសេរីថ្មី Galaxy Note 7 ដើម្បីសុវត្ថិ ភាពអតិថិជន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: