​​កីឡា​ការិនី​ជម្រើស​ជាតិ ហែម ​ថុន​វិទិនី ​ប្រកាស​នឹង​បង្ហាត់​អ្នក​ចង់​ចេះ​ហែល​ទឹក​ដោយ​ផ្ទាល់​​​​​

កីឡា៖ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែម ថុនវិទិនី នៅព្រឹកថ្ងៃទី១០ ខែតុលានេះ ប្រកាសថា កញ្ញានឹងទទួលបង្ហាញបងប្អូននិងមិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ចេះហែលទឹកដោយផ្ទាល់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នារៀងរាល់ថ្ងៃចុងសប្ដាហ៍។

បើតាមសំណេរក្នុងគណនីហេ្វសប៊ុករបស់ផ្ទាល់ខ្លួន កញ្ញា ហែម ថុនវិទិនី បានសរសេរយ៉ាងដូច្នេះថា “អរុណសួស្ដីបងប្អូនទាំងអស់គ្នា ព្រឹកនេះខ្ញុំមានដំណឹងជម្រាបទៅបងប្អូនសម្រាប់អ្នកដែរចង់ហ្វឹកហាត់ហែលទឹក សម្រាប់អ្នកដែរមិនទាន់ចេះសោះ នឹងអ្នកដែរចេះហែលតិចៗ នៅពេលនេះនាងខ្ញុំ ហែម ថុនវិទិនី នឹងចាប់ផ្តើម បង្ហាត់ដោយផ្ទាល់នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ទទួលទាំងសិស្សស្រីនឹងសិស្សប្រុស ចាប់ពីអាយុ ៥ឆ្នាំឡើងទៅ។

សម្រាប់ការចុះឈ្មោះបងប្អូនអាចទំនាក់មក acc facebook នាងខ្ញុំផ្ទាល់ ឫក៏អាចមកទំនាក់ទំនងផ្ទាល់នៅអាងហែលទឹកស្តាតអូឡាំពិក ឬ លេខទូរស័ព្ទ 078379037 សូមជួយ shareដើម្បីអោយបងប្អូនស្រីៗ និងអ្នកដែលចង់ហ្វឹកហាត់ហែលអោយពួកគាត់បានជ្រាបផង សូមអរគុណ!”៕
​​កីឡា​ការិនី​ជម្រើស​ជាតិ ហែម ​ថុន​វិទិនី ​ប្រកាស​នឹង​បង្ហាត់​អ្នក​ចង់​ចេះ​ហែល​ទឹក​ដោយ​ផ្ទាល់​​​​​

​​កីឡា​ការិនី​ជម្រើស​ជាតិ ហែម ​ថុន​វិទិនី ​ប្រកាស​នឹង​បង្ហាត់​អ្នក​ចង់​ចេះ​ហែល​ទឹក​ដោយ​ផ្ទាល់​​​​​

ប្រភព៖ kqube

  • ​​កីឡា​ការិនី​ជម្រើស​ជាតិ ហែម ​ថុន​វិទិនី ​ប្រកាស​នឹង​បង្ហាត់​អ្នក​ចង់​ចេះ​ហែល​ទឹក​ដោយ​ផ្ទាល់​​​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: