លីក Serie B បង្កើតប្រវត្តិសាស្ត្របាល់ទាត់ ឲ្យកាតពណ៌បៃតង

ប្រវត្តិសាស្ត្រថ្មីមួយ ត្រូវបានកត់ត្រាឡើង នៅក្នុងលីកបាល់ទាត់ Serie B របស់ប្រទេសអ៊ីតាលី នៅសប្តាហ៍នេះ បន្ទាប់ពីកីឡាករ Cristain Galano របស់ក្លិប Vicenza ទទួលបានកាតពណ៌បៃតងជាលើកដំបូងបំផុតមួយក្នុងប្រវត្តិបាល់ទាត់។
Green-Card

កាតបៃតង ដែលត្រូវបានផ្តល់ឲ្យសម្រាប់ការប្រកួត fair play គឺជាគំនិតផ្តួចផ្តើម ដែលមន្ត្រីរបស់ រៀបចំការប្រកួតក្នុងលីកនេះ បានប្រកាសថា ពួកគេនឹងណែនាំឲ្យប្រើកាតនេះ នាការចាប់ផ្តើមរដូវកាលថ្មីនេះ។ កីឡាករណា ដែលទទួលបានកាតនេះច្រើនជាងគេបំផុត នឹងទទួឡរង្វាន់នាចុងរដូវកាល។

ft-img-template

កីឡាករ Galano របស់ក្លិប Vicenza ត្រូវបានផ្តល់កាតបែតងនេះ បន្ទាប់ពីទទួលស្គាល់ថា គ្មានខ្សែការពាររបស់ក្លិប Vitrus Entella មិនបានប៉ះបាល់ឡើយ នៅពេលក្រុមរបស់គេ ត្រូវទាត់បាល់ជ្រុង។

លោក Andrea Abodi ប្រធានលីកបាល់ទាត់ Serie B បាននិយាយថា កាតនេះ គឺសញ្ញាមួយដ៏ធំធេង និងគឺជាផ្នែកមួយនៃផែនការ ក្នុងលុបលាងកិត្តិយសនៅក្នុងលីក បន្ទាប់ពីវាត្រូវបាន ធ្វើឲ្យអាប់អោនកិត្តិយស ដោយសាររឿងអាស្រូវដ៏ចម្រូងចម្រាស់នៅក្នុងការប្រកួត នាដើមរដូវកាល៕

សូមទស្សនាវិដេអូ Highlight​ របស់​Cristain Galano

ប្រភពពី thesun

The post លីក Serie B បង្កើតប្រវត្តិសាស្ត្របាល់ទាត់ ឲ្យកាតពណ៌បៃតង appeared first on CamboSport.