កែវ សុខ​ផេង៖ ទោះបី​រកបាន​២​គ្រាប់ ប៉ុន្តែ​ទទួលស្គាល់​ទម្រង់​លេង​របស់ខ្លួន​មិនទាន់​ល្អ​ និពន្ធដោយ : សឿន វណ្ណឌេត       October-10-2016, 12:13 pm         307

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កែវ សុខ​ផេង៖ ទោះបី​រកបាន​២​គ្រាប់ ប៉ុន្តែ​ទទួលស្គាល់​ទម្រង់​លេង​របស់ខ្លួន​មិនទាន់​ល្អ​រូបភាពពីហ្វេសប៊ុក៖ FFC​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន កែវ សុខ​ផេង សម្រេចបាន​២​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​របស់​កម្ពុជា ៤-០ លើ​ក្រុម​ស្រីលង្កា ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃទី​៩ ខែតុលា ម្សិលមិញ​។ ទោះបីជា​យ៉ាងនេះ​ក្តី ខ្សែប្រយុទ្ធ​រូបនេះ​ទទួលស្គាល់ថា ទម្រង់​លេង​របស់ខ្លួន​មិនទាន់មាន​លក្ខណៈ​ល្អ​នោះទេ​។​

​កីឡាករ កែវ សុខ​ផេង ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ហាក់ដូចជា​មិនមាន​មោទកភាព​លើ​សមត្ថភាព​របស់ខ្លួន​ឯង ទោះបីជា​រូបគេ​អាច​ស​ម្រ​ច​២​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ស្រីលង្កា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់មិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡាករ​រូបនេះ​ហាក់ដូចជា​បន្ទោស​បង្អាប់​ទៅលើ​បច្ចេកទេស និង​ទម្រង់​លេង​របស់ខ្លួន​ថែមទៀត​ផង​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់មិញ​កីឡាករ កែវ សុខ​ផេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើតាម​ខ្ញុំ​គិតការ​ប្រកួត​លើក​មុន​(​ជាមួយ​ហុងកុង​)​ខ្ញុំ​លេង​មិនសូវ​ល្អ​នោះទេ ដោយសារ​កាយសម្បទារ​បស់​ក្រុម​ហុងកុង​មាឌធំៗ​។ ម្យ៉ាងទៀត​ទោះបី​យើង​រៀបចំ​តិច​និក​ល្អ តែ​ការរៀបចំ​របស់គេ​វា​ល្អ​ជាង​យើង ហើយ​ខ្ញុំ​គិតថា ការ​ទាត់​ចូល​ពីរ​គ្រាប់​ថ្ងៃនេះ​ក៏​មិនទាន់​ល្អ​ដែរ​»​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​មិត្តភាព​អន្តរ​កាលពី​យប់មិញ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម​ស្រីលង្កា​ក្នុង​លទ្ធផល ៤-០ ដែល​ជ័យជម្នះ​នេះ​សម្រេច​ដោយ​ខ្សែការពារ សឿ​យ វិសាល ១​គ្រាប់​នៅ​នាទី ទី​២ មុន​ខ្សែបម្រើ ប៊ិន ចន្ថា​ធា​រី សម្រេច​គ្រាប់​ទី​២​នៅ​នាទី​៤១​។ នៅ​តង់​ទី​២​កីឡាករ កែវ សុខ​ផេង សម្រេចបាន​ពីរ​បន្ថែម​ម្នាក់ឯង​នៅ​នាទី​៦៩ និង​៩០៕