Ramos ​​អាច​នឹង​អវត្តមាន​១​ខែ ដោយ​សារ​របួស​ជង្គង់​យប់​មិញ

Sergio Ramos ​ខ្សែ​ការពារ​ឆ្នើម​ក្រុម​ស្ដេច​ស Real Madrid ​ប្រឈម​មុខ​នឹង​ការ​អវត្តមាន​ពី​ទីលាន​ប្រកួត​ រយៈពេល​១​ខែ​ បន្ទាប់​ពី​របួស​គ្រេច​​ជង្គង់ ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ឈ្នះ​អាល់បានី ២-០ នៅ​ជម្រុះ​ World Cup 2018 ​​យប់​​មិញ។

 

Ramos ​​អាច​នឹង​អវត្តមាន​១​ខែ ដោយ​សារ​របួស​ជង្គង់​យប់​មិញ

Sergio Ramos (ពណ៌ស)

 

ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ ​បាន​រង​របួស​នៅ​ចុង​ម៉ោង​ និង​ត្រូវ​ដូរ​ចេញ​នៅ​នាទី​៨០​ ជំនួស​វិញ​ដោយ​ Inigo Martinez ប៉ុន្តែ​​ជំនួស​ការ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក​ Julen Lopetegui ​បាន​​​បញ្ជាក់​ក្រោយ​ចប់​ការ​ប្រកួត​ថា Ramos ​​បាន​រង​របួស​គ្រេច​​ជង្គង់។

 

Ramos ​​អាច​នឹង​អវត្តមាន​១​ខែ ដោយ​សារ​របួស​ជង្គង់​យប់​មិញ

 

“របួស​របស់​ Sergio Ramos ​ហាក់​ដូច​ជា​គ្រេច (ជង្គង់)។ សង្ឃឹម​ថា វា​​មិន​មែន​ជា​របួស​ធំ​ដុំ”។ លោក​ Lopetegui បាន​​​ថ្លែង​ប្រាប់​អ្នកកាសែត។

 

បើ​ Ramos ​មាន​បញ្ហា​របួស​យូរ​ទៀត​នោះ ក្រុម​ Real Madrid ​​នឹង​មាន​បញ្ហា​កីឡាករ​របួស​កាន់​តែ​ច្រើន​ទៀត​ហើយ​ ​ខណៈ​ដែល​ Marcelo, Casemiro និង​ Luka Modric ​សុទ្ធ​តែ​កំពុង​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របួស​របស់​ក្រុម​លោក​ Zinedine Zidane ​ផង​ដែរ៕

 

Ramos ​​អាច​នឹង​អវត្តមាន​១​ខែ ដោយ​សារ​របួស​ជង្គង់​យប់​មិញ

ខ្សែ​បម្រើ​ Luka Modric របួស​ជង្គង់ ត្រូវ​អវត្តមាន​ដល់​ខែ​វិច្ឆិកា​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal