ពិតជាឃោរឃៅណាស់ កាប់សម្លាប់ទាំងប្តីប្រពន្ធ

6 Videos


មានករណីឃាតកម្មដ៏យ៉ាងសាហាវឃោឃៅមួយបណ្ដាលឲ្យស្លាប់ប្ដីប្រពន្ធ មួយគូនៅកណ្ដាលវាលស្រែយ៉ាងអណោចអធម័ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចវាលស្រែទឹកផ្អកខាងលិចក្នុងភូមិព្រៃផ្ដៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

ពិតជាឃោរឃៅណាស់ កាប់សម្លាប់ទាំងប្តីប្រពន្ធ

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ ជនរងគ្រោះមានគ្នា ២ នាក់ប្ដីប្រពន្ធ ទី ១ ឈ្មោះ កាក់ ប៊ុនថាន ភេទស្រីអាយុ ៤៨ ឆ្នាំនៅភូមិកើតហេតុរងរបួស៣កន្លែង ផ្នែកខាងស្ដាំ ៦ សង់ទីម៉ែតជំរៅទៅក្នុងសាច់ របួសផ្នែកខាងឆ្វេងទំហំ ៤ សង់ទីម៉ែតជំរៅជ្រៅទៅក្នុងសាច់ ស្នាមបែកដាច់ទំហំ ៤ សង់ទីម៉ែត រាងមូលលើក្រោម ។ ទី ២ ឈ្មោះមាន យ៉ន ភេទប្រុសអាយុ ៤៣ ឆ្នាំ នៅភូមិកើតហេតុមានរបួស ៤ កន្លែង ទី ១ ស្នាមរបួសក្រោមប្រឡង់ភ្នែកឆ្វេង ៤ សង់ទីម៉ែត មុតជ្រៅចូលក្នុងសាច់ ទី ២ ស្នាមរបួសដាច់ត្រចៀកឆ្វេង ៦ សង់ទីម៉ែត ទី ៣ របួសផ្នែកខាងស្ដាំឃ្លៀក ៣,៥ សង់ទីម៉ែតចូលជ្រៅ ទី ៤ របួសចំក្រចៀកស្ដាំ ៣ សង់ទីម៉ែត ។

ពិតជាឃោរឃៅណាស់ កាប់សម្លាប់ទាំងប្តីប្រពន្ធ

លោក ពៅ ជីវី បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីនាក់បានចេញទៅរកខ្យងនៅវាលស្រែវេលាម៉ោងប្រហែល ៩ យប់ ថ្ងៃដដែល ក៏បាត់ដំណឹងសូន្យ ។ លុះព្រឹកថ្ងៃទី ៩ ខែតុលា ទើបគេប្រទះឃើញសពជនរងគ្រោះដេកស្លាប់ទាំង ២ នាក់ក្នុងស្រែ ហើយជនសង្ស័យអាចមានគ្នាចាប់ពី ២ នាក់ឡើងទៅ ព្រោះមានស្នាមវក់វីប្រតាយប្រតប់គ្នាឡើងទក់ដើមស្រូវ ។ ម្យ៉ាងវិញទៀតជនរងគ្រោះ នៅនឹងដៃមានស្នរ ពិល និង ព្រនង់ទៀតផង នៅតែត្រូវជនដៃដល់សម្លាប់ឲ្យស្លាប់ទាំងពីរនាក់ បើតាមការពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា ការសម្លាប់នេះប្រហែលម៉ោង ១១ យប់ នៅថ្ងៃទី ៨ ខែតុលា ២០១៦ ។

ពិតជាឃោរឃៅណាស់ កាប់សម្លាប់ទាំងប្តីប្រពន្ធ

ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីវែកមុខជនដៃដល់ ៕  សុថាត់