ថ្ងៃ​ទី​៩ តុលា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ស្លាប់​២​នាក់ របួស​៨​នាក់

ថ្ងៃ​ទី​៩ តុលា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ស្លាប់​២​នាក់ របួស​៨​នាក់



ភ្នំពេញ​: យោង​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ចំនួន​៤​លើក (​យប់ ២ លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​២​នាក់ របួសធ្ងន់​ចំនួន ៦​នាក់ និង​របួសស្រាល ចំនួន ២​នាក់​។

ប្រភព​ដដែល បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ទាំង​៤​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ដ សរុប​ចំនួន ៧ គ្រឿង រួម​មាន​ម៉ូតូ ចំនួន​៥​គ្រឿង រថយន្ដ​ធុន​តូច ចំនួន​១​គ្រឿង រថយន្ដ​ធុន​ធំ ១​គ្រឿង ហើយ​មូលហេតុ ដែល​បណ្ដាល​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន ចំនួន​១​លើក បត់​គ្រោះថ្នាក់​១​លើក  ស្រវឹង​១​លើក មិន​ប្រកាន់​ស្ដាំ​១​លើក​៕