​Note 7​ ត្រូវ​ផ្អាក​ផលិត​​​បណ្ដោះ​អាសន្ន

ក្រុម​ហ៊ុន Samsung Electronics ទើប​ប្រកាស​ផ្អាក​ផលិត​ ​Galaxy Note 7​ ​ជា​បណ្ដោះ​អាសន្ន​ក្រោយ​មាន​ ​Note 7​ ​ប្ដូរ​ថ្មី​​មួយ​ចំនួន​​នៅ​តែ​មាន​បញ្ហា​ផ្ទុះ​ថ្ម​។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ​Yonhap។

 

​Note 7​ ត្រូវ​ផ្អាក​ផលិត​​​បណ្ដោះ​អាសន្ន

 

មន្ត្រី​មួយ​រូប​របស់ Samsung បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Yonhap ​ថា ការ​​ផ្អាក​​​ផលិត Note 7 នេះ​​ធ្វើ​ឡើង​ក្រោម​គំនាប​របស់​និយតករ​ទទួលបន្ទុក​ផ្នែក​សុវត្ថិភាព​ផលិតផល​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាង​ត្បូង​ ​ចិន​ ​និង​សហរដ្ឋអាមេរិក។ ទន្ទឹម​នឹង​បញ្ហា​នេះ​ ​ក្រុមហ៊ុន​គមនាគមន៍​មួយ​ចំនួន​ ​របស់​អាមេរិក​ក៏​ទើប​ប្រកាស​ផ្អាក​លក់​ ​ឬ​ប្ដូរ​ថ្មី​សម្រាប់​ ​Galaxy​ ​Note 7​ ផង​ដែរ ។

 

ជុំវិញបញ្ហា Note 7​ ​ប្តូរថ្មី​នៅ​តែ​ផ្ទុះថ្ម សារព័ត៌មាន BBC បានសម្ភាសន៍ និងចុះផ្សាយពីអ្នកប្រើម្នាក់នៅប្រទេសចិនដែល Note 7 ប្តូរថ្មីរបស់គេផ្ទុះពេលសាកថ្ម​ ​ហើយ​សារព័ត៌មាន WKYT ក៏បានសម្ភាសន៍ និងចុះផ្សាយពីអ្នកប្រើម្នាក់នៅសហរដ្ឋអាមេរិកដែល Note 7​ ​ប្តូរថ្មីផ្ទុះថ្ម ទោះមិនបានសាកថ្ម។

 

Galaxy Note 7​ ​ចាប់​ចូល​ទីផ្សារ​នា​ថ្ងៃ​ ​១៩​ ​សីហា​ ​២០១៦​ ​តែ​មក​ដល់​ខែ​កញ្ញា​ ​ស្មាតហ្វូន​ម៉ូដែល​នេះ​ប្រមាណ​ ​២,៥​ ​លាន​គ្រឿង​ត្រូវ​ប្រមូល​ចូល​វិញ​ក្រោយ​មាន​បញ្ហា​ផ្ទុះ​ថ្ម​ជា​ច្រើនករណី​ជុំវិញ​ពិភពលោក៕

 

អាន​បន្ត​ ​៖​ មួន ចំណាន កូន​ខ្មែរ​ដំបូង​ទទួល​​​រង្វាន់ ​រូប​ថត​​​ក្រុម​ស្អាត​ជាង​គេ​បំផុត​ពី Google
អាន​បន្ត​ ​៖​ របៀប​ទម្លាក់​ទៅ iOS 9.3.5 បើ​មិន​ពេញ​ចិត្ត​នឹង iOS 10

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​yonhap, cnn, wkyt