​អត្ថប្រយោជន៍​នៃ ស្លឹក​ល្ហុង​

​អត្ថប្រយោជន៍​នៃ ស្លឹក​ល្ហុង​

​ល្ហុង គឺជា​ផ្លែឈើ​ម្យ៉ាង ដែល​ល្អ​ចំពោះ​សុខភាព​ណាស់ ហើយ​វា​ក៏​ជា​ផ្លែឈើ ដែល​អាច​ជួយ​អ្នកដោះស្រាយ ជំងឺ​ទល់លាមក​ដែរ​។ មិន​ត្រឹមតែ​ផ្លែ​របស់​វា អាច​ជំនួយ​ដល់​សុខភាព​អ្នកនោះ​ទេ តែ​សូម្បីតែ​ស្លឹក ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​លោកអ្នក​ដូចគ្នា​។ តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ដល់​លោកអ្នក​ទៅ​?

  1. ​នៅក្នុង​ស្លឹក​ល្ហុង​នេះ មាន​សារធាតុ​ម្យ៉ាង ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក ជា​ហេតុ​ដែល​ជួយ​ការពារ មិន​ឲ្យ​មេរោគ​ជំងឺ​មួយចំនួន អាច​ជ្រាត​ចូលក្នុង​រាងកាយ​អ្នក​បាន​ឡើយ​។ ដូចនេះ មាន​ជំងឺ​គ្រោះថ្នាក់​មួយ​ចំនួន នឹង​មិន​កើត​មាន លើ​ខ្លួន​អ្នក​ឡើយ​។​
  2. ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ស្លឹក​ល្ហុង​នេះ វា​នឹង​ជួយ​បង្កើន​ថាមពល​ក្នុង​រាងកាយ​អ្នក​។ ដូចនេះ អ្នកនឹង​មិនសូវមាន​អារម្មណ៍​នឿយហត់​នោះទេ​។​
  3. ​នៅក្នុង​ស្លឹក​ល្ហុង​នេះ មាន​សារធាតុ​ជាច្រើន ដែល​អាច​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់អ្នក មាន​ដំណើរការ​ល្អ​ជាង​មុន​។​
  4. ​វា​ក៏​អាច​ជួយ​កែតម្រូវ​រដូវ​អ្នក ឲ្យមាន​លក្ខណៈ​ធម្មតា​វិញ​ដែរ នៅពេល​ដែល​វា មក​ខុស​ពី​ធម្មតា​នៃ​ខែ​មុនៗ​។​
  5. ​នៅក្នុង​ស្លឹក​ល្ហុង​នេះ មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​បេះដូង​អ្នក ឲ្យមាន​សុខភាព​ល្អ ថែម​ទាំង​អាច​ជួយ​ធ្វើឲ្យ​ឈាម​អ្នក មាន​ដំណើរការ​ល្អ​ទៀតផង​។​
  6. ​នៅក្នុង​ស្លឹក​ល្ហុង​នេះ ក៏​មាន​សារធាតុ​ដែល​អាច​ជួយ បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ដែរ ដូចនេះ វា​ស័ក្តិសម​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​

​អ្នក​អាច​យក​ស្លឹក​ល្ហុង​នេះ​ចំនួន​ប៉ុន្មាន​ស្លឹក រួច​យក​វា​ទៅ​កៀប​ទឹក ហើយ​ត្រង់​កាក​ចេញ ទើប​ញ៉ាំ​។ អ្នក​ក៏​អាច​យក​ស្លឹក​ល្ហុង​នេះ ចំនួន​ប្រហែល ១០ សន្លឹក រួច​ដាំ​ជាមួយ​ទឹក​ចំនួន ២ លីត្រ ដោយ​ដាំ​ដល់​ទឹក​សល់​ពាក់កណ្តាល អ្នក​អាច​លើកឡើង ហើយ​ស្រង់​ស្លឹក​ចេញ យក​តែ​ទឹក​នោះទេ​។ អ្នក​អាច​ញ៉ាំ​ចំនួន​តិច​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ (​មួយ​កែវ​តូច​បំផុត​) នៅពេល​ដែល​ញ៉ាំ​មិន​អស់ អាច​ដាក់​ក្នុង​ទូរ​ទឹកកក​បាន ប៉ុន្តែ ត្រូវតែ​ញ៉ាំ​ឲ្យអស់​ចំនួន ៥ ថ្ងៃ ទើប​មិន​ខូច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ cocomy.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។