ប្រជាពលរដ្ឋ​រិះគន់​អភិបាលខេត្ត​មណ្ឌលគិរី​ឈ្មោះ ស្វាយ សំ​អ៊ាង ថា​បាន​ការពារ​សាញ់​ញាតិ​របស់ខ្លួន​ឈ្មោះ គួ​យ សុ​ឃុន ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​មក​ថា សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តមណ្ឌលគិរី បើ​ចង់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ប្រព្រឹត្ត​ដោយ​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ​គួ​យ សុ​ឃុន គឺ​មិនមាន​ភាពងាយស្រួល​នោះទេ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​មន្ត្រី​មានអំណាច​នៅ​ខេត្តមណ្ឌលគិរី​ជា​អ្នកការពារ​នៅ​ពីក្រោយ​ទើប​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​ឡើយ​។​
​អភិបាលខេត្ត​មណ្ឌលគិរី​ឈ្មោះ ស្វាយ សំ​អ៊ាង ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី រិះគន់​ចំៗ​ថា​គឺជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​សាច់ញាតិ​របស់ខ្លួន ហើយ​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មានការ​អន់ចិត្ត​យ៉ាងខ្លាំង​។ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា តាមពិតទៅ​មន្ត្រី​ជំនាញ​មួយចំនួន​ក៏បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​ដែរ​តែ​ការដែល​មានការ​អន់ចិត្ត​ចំពោះ​ឈ្មួញ​ឈើ​ឈ្មោះ គួ​យ សុ​ឃុន និង​អភិបាលខេត្ត​មណ្ឌលគិរី​ឈ្មោះ ស្វាយ សំ​អ៊ាង ដោយសារតែ​មន្ត្រី​ទាំងនោះ​មិនបាន​ទទួលផល​ប្រយោជន៍​។​

ជាក់ស្តែង​លោក យ៉ូ សុធា មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ និង​លោក កែវ ចិន្តា មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី បង្ហើប​ថា​មានការ​ទើសចិត្ត​នឹង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជាខ្លាំង​ដោយសារតែ​លោក យ៉ូ សុធា មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ​មិនអាច​រាប់​ក្បាល​រថយន្ត​យកលុយ​ពី​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ គួ​យ សុ​ឃុន បានឡើយ​។ ចំណែក​លោក កែវ ចិន្តា មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ក៏​អន់ចិត្ត​ដែរ​ដោយសារតែ​ជំនួញ​ឈើ​របស់​បក្ខ​ពួកខ្លួន​ត្រូវបាន​បក្ខពួក​របស់លោក គួ​យ សុ​ឃុន ដណ្តើមយក​មួយ​ភាគ​ធំ​ទៅហើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ថា សព្វថ្ងៃនេះ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​នៅឡើយ ហើយ​អ្នក​ជួញ​ឈើ​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​ព្រំដែន ឬ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ភាគច្រើន​ជា​អ្នកមានអំណាច​។ ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ត្រឹម​ស៊ី​ឈ្មួ​ល​ដឹកជញ្ជូន​ឈើ ឬ​លួច​កាប់​ឈើ​យកទៅលក់​ឲ្យ​ឈ្មួញ​ដែល​ឈរ​ចាំ​ប្រមូល​ទិញ​យកទៅលក់​បន្ត​ឲ្យ​ឈ្មួញ​យួន​នៅតាម​ព្រំដែន​ប៉ុណ្ណោះ​៕

12065865_1151169284911483_2605844060060606724_n ka-05-10-2016-13 kjsa1