យក​លុយ​ដែល​រក​ឃើញ​ក្នុង​កាបូប​ទិញ​របស់​ជា​ច្រើន ពេល​បុរស​ម្នាក់​និយាយ​ថា​ត្រូវ​ការ​លុយ​យ៉ាង​ខ្លាំង បុរស​អនាថា​ម្នាក់​នោះ​បាន​ …

បុរសម្នាក់ដែលមានឈ្មោះថា Johal បានរៀបចំផែនការមួយដើម្បីសាកល្បងចិត្តរបស់បុរសអនាថាម្នាក់ក៏ដូចជាជួយគាត់ផងដែរ ដោយគាត់បានយកលុយមួយចំនួនទៅដាក់ក្នុងកាបូបរបស់បុរសអនាថាម្នាក់ពេលដែលគាត់កំពុងគេងលក់ដោយមិនឲ្យដឹងមុនឡើង។ ពីភ្ញាក់ពីគេគាត់ក៏បានឃើញលុយជាច្រើននៅក្នុងកាបូបរបស់គាត់ ដោយគាត់គិតថាប្រហែលជាព្រះជាម្ចាស់ ឬ មនុស្សចិត្តល្អណាម្នាក់ជួយគាត់ហើយ ដោយគាត់សប្បាយចិត្តយ៉ាងខ្លាំង។

បន្ទាប់មកគាត់ក៏បានដើរចូលទៅកាន់ផ្សារមួយកន្លែងក្បែរនោះដើម្បីទិញរបស់ប្រើប្រាស់នឹងអាហារជាច្រើន ហើយគាត់ក៏ត្រលប់មកអង្គុយកន្លែងដើមវិញ។ ឃើញដូចនេះ Johal ក៏បានដើរចូលទៅអង្គុយក្បែរនោះរួចធ្វើជានិយាយទូរសព្ទ ដោយនិយាយរៀបរាប់ថាខ្លួនកំពុងតែត្រូវការលុយយ៉ាងខ្លាំងដើម្បីយកទៅបង់ថ្លៃមន្ទីរពេទ្យក៏ដូចជាថ្លៃថ្នាំសម្រាប់ព្យាបាលជំងឺរបស់កូនស្រីខ្លួន។

បុរសអនាថាក្រោយពីស្ដាប់ឭដូចនេះក៏បានប្រាប់ទៅកាន់ Johalថាឲ្យចាំមួយភ្លែត ហើយគាត់ក៏ដើរទៅកាន់ផ្សារម្ដងទៀត ដោយបានយួរថងរបស់ប្រើប្រាស់ និងអាហារទៅជាមួយ មួយសន្ទុះគាត់ក៏ត្រឡប់មកវិញដោយដៃទទេ រួចហុយប្រាក់ប្រគល់ឲ្យ Johal ។ ការពិតគាត់យកឥវ៉ាន់ដែលបានទិញទៅដូរយកលុយវិញសោះ។

ដោយឃើញពីសន្ដានចិត្តរបស់បុរសអនាថាម្នាក់នោះ Johal ក៏បានប្រគល់លុយទាំងនោះទៅឲ្យបុរសអនាថាវិញដើម្បីទុកឲ្យគាត់ដោះស្រាយជីវភាព ដោយបានប្រាប់ថាប្រាក់នោះគឺគាត់ជាអ្នកដាក់ក្នុងកាបូប។ បុរសអនាថាក្រោយពីឭដូចនេះ ក៏ដូចជាទទួលបានលុយពី Johal គាត់បានយំយ៉ាងខ្លាំង ដោយសាររំភើបខ្លាំងពេកពីទឹកចិត្តរបស់ Johal ចំពោះគាត់ ហើយគាត់ក៏បានអរគុណទៅ Johal ផងដែរ៕

  • យក​លុយ​ដែល​រក​ឃើញ​ក្នុង​កាបូប​ទិញ​របស់​ជា​ច្រើន ពេល​បុរស​ម្នាក់​និយាយ​ថា​ត្រូវ​ការ​លុយ​យ៉ាង​ខ្លាំង បុរស​អនាថា​ម្នាក់​នោះ​បាន​ …已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កីឡា
Tags: