តារាកំប្លែងភេទទី៣ ស្រីពៅ លេងមួយឈុតនេះ បញ្ចេញសាច់ដើមទ្រូងគ្មានសល់

ភ្នំពេញ៖ តារាកំប្លែងភេទទី៣ ដែលមានរហស្សនាមថា ស្រីពៅ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាមួយនឹងសម្លៀកបំពាក់មួយឈុត ពេលដែលនាងបានចូលរួមមង្គលការរបស់ ពិធីការិនី ខៀវ សានសាណា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ចំពោះឈុតសម្លៀកបំពាក់ ដែលតារាកំប្លែងភេទទី៣ រូបនេះ បានស្លៀក ត្រូវបានគេឃើញសាច់ដើមទ្រូងរបស់នាង ច្បាស់ទាំងស្រុងតែម្តង ដោយគ្រាន់តែបិទបាំងបន្តិចតែប៉ុណ្ណោះ។  

ជាមួយគ្នានោះដែរ អ្នកលេងហ្វេសប៊ុកជាច្រើននាក់ ក៏បាននាំគ្នាចុចចែករំលែកតៗគ្នា និងបង្ហាញមតិរៀងៗខ្លួន ទៅលើឈុតសម្លៀកបំពាក់ស៊ិចស៊ីខ្លាំងរបស់នាង ដែលនិយាយថា "ស្រីពៅ លេងខ្លួន មិនចាញ់អ៊ឺរ៉ុបប៉ុន្មានទេ"។ មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះទៀត បានរិះគន់ក្នុងន័យស្ថាបនា ដោយសរសេរថា "ទោះបីរូបនាងជាភេទទី៣ ក៏មិនគួរបញ្ចេញដើមទ្រូងខ្លាំងបែបនេះដែរ ខុសប្រពៃណីខ្មែរអស់ហើយ"៕

ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាកំប្លែងមុខឈើ ស្រីពៅ បាននិយាយដៀមដាម ឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា។

តារាកំប្លែងភេទពីបី ទើបតែវិលត្រឡប់មកចូលក្នុង សង្វៀនសិល្បៈវិញ កញ្ញា ស្រីពៅ មុខឈើ ដែលត្រូវបានមហាជនស្គាល់ថា នាងជាអតីតតារាកំប្លែង ប្រចាំក្រុមនាយក្រឹម និងបានបាត់មុខពីសិល្បៈមួយរយៈធំ ដោយគេពុំបានដឹងថា ជីវិតក្រៅសិល្បៈរបស់នាងធ្វើការងារអ្វីខ្លះនោះទេ ។ តារាកំប្លែង មានរហស្សនាមថា ស្រីពៅ មុខឈើ បានត្រឡប់ចូលមកសិល្បៈវិញ ហើយក៏បានផ្ទុះរឿងដ៏រសើបមួយ គឺមានជម្លោះ ផ្លែផ្កាឌឺដងគ្នាជាមួយអ្នកសិល្បៈរៀមច្បង ហើយត្រូវបានគេដឹងថា ជាអ្នកនាង ចន ច័ន្ទលក្ខិណា ហើយផ្ដើមចេញពីការចូលរួមកម្មវិធី លើកម្រាលព្រំពណ៌ក្រហម កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីស្វែងរកប្រាក់ជួយមន្ទីរពេទ្យ «គន្ធបុប្ផា»។

តារាកំប្លែងភេទទីបី នាង ស្រីពៅ មុខឈើ បានឌឺដងផ្លែផ្កាឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងបើកចំហរក្នុងពេល ដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានមកចូលរួមក្នុងសប្បុរសធម៌មួយ ខណៈដែលអ្នកនាង ចន ច័ន្ទ បានមកដល់កន្លែងកម្មវិធីយឺតជាងគេ។ ពេលនោះ ស្រីពៅ មុខឈើ បានផ្លែផ្កាថា «តារាសិល្បៈល្បីៗខ្លះមិនគោរពរពេលវេលា» ជាដើមចមរហូតធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹង ដោយយល់ថា ការនិយាយបែបនេះ គឺសម្ដៅលើរូបនាង ដែលបានមកយឺត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload