មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​

មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​

​ក្រោយពេល​ដែល​អ្នក​សម្រាល​កូន​រួច ប្រសិន​ជា​អ្នក​ចង់​មាន​រាង​ស្អាត ហើយ​ចង់​ទទួលបាន​សុខភាព​ដូចដើម មិន​មាន​លក្ខណៈ​ខ្សោយ អ្នក​អាច​ធ្វើ​មុខម្ហូប​មួយ​ប្រភេទ​នេះ​ញ៉ាំ​បាន​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖
ការ៉ុត​ចំនួន​កន្លះ​ផ្លែ សាច់​មាន់​ចំនួន​មួយ​ដុំ ម្សៅ​ឆា​ចំនួន ២ ស្លាបព្រា​កាហ្វេ ស្ករស​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ អំបិល​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ​។​

របៀប​ចម្អិន ៖
1.​    ​ដំបូង អ្នក​ត្រូវ​លាង​មាន់​កន្លែង​ទ្រូង​នោះ​ឲ្យ​ស្អាត​
 មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​
2.​    ​បន្ទាប់មក អ្នក​អាច​វៃ​សាច់មាន់​នោះ​ឲ្យ​សំ​ប៉ែត រួច​ដាក់​អំបិល ម្សៅ​ឆា និង​ស្ករ ហើយ​ច្របល់​ចូលគ្នា ទុក​ចំនួន​ពីរ​ម៉ោង​
 មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​
3.​    ​បន្ទាប់មកទៀត អ្នក​អាច​យក​ការ៉ុត ដាំ​ក្នុង​ទឹក​ដែល​មាន​អំបិល ចំនួន​ពី ១០ ទៅ ១៥ នាទី ទើប​លើកឡើង​
 មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​
4.​    ​ក្រោយពេល​ដែល​លើក​ការ៉ុត​ឡើង​រួច អ្នក​អាច​យក​សាច់មាន់ មក​រុំ​ការ៉ុត​នេះ​
 មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​
5.​    ​ក្រោយពេល​ដែល​រុំ​រួច អ្នក​អាច​យក​ខ្សែ​អំបោះ​មក​ចង់​វា​ឲ្យ​ជាប់ ហើយ​ដោត​ឈើចាក់ធ្មេញ​ទាំងសងខាង ហើយ​យក​ទៅ​ចំហុយ​ចំនួន ៥ នាទី ដោយ​ប្រើ​ភ្លើង​ខ្លាំង​។ ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​កាត់​ជា​កង់ៗ​ជា​ការ​ស្រេច​៕
 មុខ​ម្ហូប សម្រាប់​អ្នក​ម្តាយ ដែល​ចង់​ស្គម ក្រោយ​សម្រាលកូន​រួច​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។