សិស្ស​ជាប់បាក់​ឌុបពិន្ទុខ្ពស់១០រូប ទទួលបានឡេបថប​ហើយ

ខេត្តស្វាយរៀង ៖ ​សិស្ស​ជាប់​បាក់​ឌុ​ប​​នៅ​ខេត្តស្វាយរៀង​ ទទួល​​បាន​លេប​ថប​ជា​ស្ថាពរ​ពី​​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ។ ​ជា​គោល បំណង​តាម​ការ​សន្យា​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត​ បាន​សម្រេច​ផែនការ​ប្រគេន​ និង​ជូន​នូវ​កុំព្យូទ័រ​ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​ប​នៅ​ខេត្តស្វាយរៀង​ជា​ស្ថាពរ​ ដែល​សិស្ស​ទាំងនោះ​ មាន​ពិន្ទុ​ខ្ពស់​ជាងគេ ​ក្នុង​ខេត្ត​ដោយ​មិន​ទទួល​បាន​និទ្ទេសA ឡើយ ​។​

នេះ​ជា​ការ​លើកទឹកចិត្ត​ដល់​ពួក​គេ ​ដោយ​ឱកាស​ក្រោយ​រង្វាន់​លើកទឹកចិត្ត​ នឹង​មាន​បន្ត​ដោយ​បាញ់​ឆ្ពោះ​បេក្ខជន ​ដែល​ជាប់​និទ្ទេស​A ​តែ​ប៉ុណ្ណោះ ​។ ​ពិធី​ប្រគល់​ជូន​លេប​ថត​ទាំង​ដប់​គ្រឿង​ បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា ​ស្ថិត​នៅ​សាលាស្រុក​ស្វាយ​ជ្រុំ​នៃ​ខេត្តស្វាយរៀង ​ក្រោម​ការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ​ ដួង វ​ណ្ណា​ តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង, លោក​ហ៊ាន ជឿន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ជំទាវ​ពៅ សុភាព​ អភិបាលរង​ខេត្តស្វាយរៀង, លោក​តូច ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្ត, លោក​សុខ គឹ​ម​​ចន្ទ​ អភិបាលស្រុក​ស្វាយ​ជ្រំ​ និង​លោក​អនុប្រធាន​មន្ទីរ​ស្រុក​ស្វាយ​ជ្រំ​ ។

ក្នុង​​​ពិធី​នោះ​ មានការ​ចូលរួម​​ពី​សំណាក់​ អ្នកតំណាង​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ​គឺ​លោក ហ៊ាន ចាន់​វាសនា​ផង​ដែរ​ ។​ នា​ឱកាស​នោះ​លោក​​ជំទាវ​ដួង វ​ណ្ណា ​បាន​ថ្លែងអំណរគុណ​ដល់​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ​ដែល​មាន​សណ្តាន​ចិត្ត​ ជួយ​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ​ ទើប​ប្រឡង​បាក់​ឌុ​ប​ជាប់ ​ហើយ​ក្មួយ​ៗ​ត្រូវ​ខិតខំ​រៀន​ ជួយ​ឲ្យម្ចាស់​ទាន​​មានចិត្ត​ត្រេកអរ​ និង​ធ្វើ​ជា​គម្រូ​ល្អ​ ក្នុង​សង្គម​ដោយ​រៀន​ចេះ​ដឹង​ ត្រូវ​ចេះ​ជួយ​សង្គម​ជាតិ​យើង​ឱ្យ​រីក​ចម្រើន​ ។

​នេះ​ជា​សមត្ថភាព​ពិត​ឥត​ក្លែងបន្លំ​ ដែល​ក្មួយ​ៗ​ដណ្តើម​បាន​ហើយ​រំពឹង​ថា ​ក្មួយ​ៗ​នឹង​ជួយ​បង្រៀន​ប្អូន​ៗ​ជំនាន់​ក្រោយ​ ឱ្យ​​បាន​ល្អ​ព្រមទាំង​ផ្តាំ​ដល់​ប្អូន​ៗ​ ប្រឡង​បាក់​ឌុ​បរ​ដូ​ល​កាល​ខាង​មុខ​ខំរៀន​ យក​និទ្ទេស​ល្អ​ឲ្យបាន​ ព្រោះ​យើង​មានការ​លើកទឹកចិត្ត​ជា​បន្ត​ទៀត​តែ​រង្វាន់​ គឺ​បាន​ផ្តោត​លើ​អ្នក​ជាប់​ និទ្ទេស​អេ​ប៉ុណ្ណោះ​ ។

​ប្អូន​ទាំង​ដប់​រូប​ ទទួល​បាន​រង្វាន់​ខាងលើ​មាន​ដូច​តទៅ ឈ្មោះ​មឿ​ន ធូ​ មក​ពី​វិទ្យាល័យ​ពោ​ធ៌​ធំ, ឈ្មោះហេង ថែ​ មក​ពី​វិទ្យាល័យ​ស្វាយ​ជ្រំ, ឈ្មោះខន សុ​បញ្ញា វិទ្យាល័យ​ស្វាយ​ជ្រំ, ឈ្មោះ​សោត ឧត្តម​ពិសិដ្ឋ មកពី​វិទ្យាល័យ​ស្វាយ​ជ្រំ, ឈ្មោះ​ទឹម សុខា មក​ពី​វិទ្យាល័យ​​ស្វាយ​ជ្រំ, ឈ្មោះ​ដួង ថា​រី វិទ្យាល័យ​ស្វាយ​ជ្រំ, ឈ្មោះសាំ សឹ​ង្ហ​ន មកពីវិ​ទ្យា​ល័យ​ពោ​ធ៌​ធំ, ឈ្មោះឆាយ សាន មកពី​វិទ្យា​ល័យ​ស្វាយ​ជ្រំ, ​ឈ្មោះ​ឌុ​ល ឆាន់​មក​រា វិទ្យាល័យ​ក្រោលគោ និងឈ្មោះ​ប្អូន​សុខ វិ​ចិត្ត មកពី​វិទ្យាល័យ​​ស្វាយ​ជ្រំ ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សិស្ស​ជាប់បាក់​ឌុបពិន្ទុខ្ពស់១០រូប ទទួលបានឡេបថប​ហើយ

សិស្ស​ជាប់បាក់​ឌុបពិន្ទុខ្ពស់១០រូប ទទួលបានឡេបថប​ហើយ

សិស្ស​ជាប់បាក់​ឌុបពិន្ទុខ្ពស់១០រូប ទទួលបានឡេបថប​ហើយ

សិស្ស​ជាប់បាក់​ឌុបពិន្ទុខ្ពស់១០រូប ទទួលបានឡេបថប​ហើយ

សិស្ស​ជាប់បាក់​ឌុបពិន្ទុខ្ពស់១០រូប ទទួលបានឡេបថប​ហើយ