សុខ ស្រីនាង ត្រូវ​បុរស​សង្ហា៣​នាក់​ធ្វើ​ឲ្យ​រំភើប​ចិត្ត និង​ភ្ញាក់​ផ្អើល​ខ្លាំង​លើ​ឆាក​ស៊ី​អារម្មណ៍

តារា​ចម្រៀង សុខ ស្រីនាង ត្រូវ​បុរស​សង្ហា​បីនាក់​សាង​នូវ​ភាព​ភ្ញាក់​ផ្អើល ធ្វើ​ឲ្យ​រំភើប​ចិត្ត និង​ញញឹម​បិទ​មាត់​មិន​ជិត ក្នុង​កម្មវិធី«ស៊ី​អារម្មណ៍» ឬ Chit Chat Show របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន។ បុរស​សង្ហា​ទាំង​៣​នាក់​នោះ​បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ដល់​អ្នកនាង សុខ ស្រីនាង នៅ​លើ​ឆាក​ស៊ីអារម្មណ៍ ដោយ​មិន​បាន​ឲ្យ​នាង​ដឹង​ខ្លួន​ជាមុន។

 

សុខ ស្រីនាង ត្រូវ​បុរស​សង្ហា៣​នាក់​ធ្វើ​ឲ្យ​រំភើប​ចិត្ត និង​ភ្ញាក់​ផ្អើល​ខ្លាំង​លើ​ឆាក​ស៊ី​អារម្មណ៍

 

ពួក​គាត់​ទាំង​៣​នាក់ មាន​ម្នាក់​កាន់​ផ្កា ម្នាក់​កាន់​នំ និង​ម្នាក់​ទៀត​កាន់ម្កុដ អម​ជាមួយ​នឹង​ការ​រៀបចំ​ឆាក​យ៉ាង​ពិសេស ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​គាំទ្រ​របស់​អ្នកនាង​ផង​ដែរ។ ក្រៅ​ពី​ការ Surprise ខួបកំណើត ហើយ​នោះ នៅ​ថ្ងៃ​ចន្ទ ទី១០ ខែតុលា ឆ្នាំ​២០១៦ សប្តាហ៍​នេះ ទូរទស្សនិក​ជន​ក៏​នឹង​បាន​តាម​ដាន​ទស្សនា​នូវ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​អ្នក​នាងសុខ ស្រីនាង ពី​រឿង​រ៉ាវ​ស៊ី​អារម្មណ៍​មួយ​ចំនួន​ដែល​​ប្រិយមិត្ត​ប្រហែល​ជា​មិន​ដែល​បាន​ដឹង​នោះ​ឡើយ។

 

សុខ ស្រីនាង នឹង​មក​បញ្ជាក់​ផង​ដែរ​ពី​មូលហេតុ​ដែល​ខ្លួន​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​មួយ​រយៈ​ធំ មូលហេតុ​ដោយសារ​តែ​អ្នក​នាង​រវល់​ជាមួយ​នឹង​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ទោល ដែល​អ្នក​នាង​ក៏​បាន​បញ្ជាក់​ថា​មាន​ចំនួន​រហូត​ដល់​ទៅ​១០បទ។

 

អ្នកនាង លួង ភីរ៉ូនីកា ផលិតករ​កម្មវិធី​បាន​និយាយ​ថា៖ «កម្មវិធី​ស៊ី​អារម្មណ៍ ឬ Chit Chat Show ពីមួយ​សប្តាហ៍ ទៅមួយ​សប្តាហ៍ តែង​តែ​​បង្កើត​នូវ​អ្វី​ដែល​ថ្មី ប្លែកដើម្បី​បម្រើ​ចក្ខុ​ដល់​ទស្សនិកជន ទាំងវ​ត្តមាន​របស់​តារា​កិត្តយស ទាំង​ការរៀបចំ​ឆាក​ជា​លក្ខណៈ Mini Concert  និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​គាំទ្រ​មក​សម្តែង​ជាមួយ​តារា​កិត្តិយស​ក្នុង​កម្មវិធី​ផង​ដែរ»។

 

ក្នុង​រយៈពេល​នៃ​ការ​ផ្សាយ​កន្លង​មក «ស៊ីអារម្មណ៍» បាន​រៀបចំ​ឲ្យ​មាន​ឈុត​ឆាក​ពិសេសៗ​ជា​ច្រើន រួម​ជាមួយ​តារា​ដែល​ជា​ភ្ញៀវ​កិត្តិយស ទាំង​បរិយាកាស​កំប្លែង និង​កម្សត់​ក្នុង​ជីវិត​ពិត​របស់​ពួកគេ​ផ្ទាល់​តែ​ម្តង។ គិត​មក​ទល់​ពេល​នេះ តារា​កិត្តិយស​របស់​កម្មវិធី​នេះ​មាន​ដូចជា កញ្ញា មាស សុខសោភា អ្នកនាង ពេជ្រ សោភា លោក ចាន់ វឌ្ឍនាការ កញ្ញា យ៉ូរី កញ្ញា ឈិត សុវណ្ណបញ្ញា លោក ខេម និងលោក ថេណា ជាដើម។

 

កម្មវិធី «ស៊ីអារម្មណ៍» ឬ Chit Chat Show របស់ ភីអិនអិន គឺ​ជា​កម្មវិធីកម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ ដោយ​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨និង​៣០នាទី ដល់​ម៉ោង៩យប់៕

 

ទស្សនា​ឈុតខ្លី​របស់​អ្នកនាង​សុខ ស្រីនាង នៅ​ក្នុង​កម្មវិធី​ស៊ីអារម្មណ៍ ៖

 

អត្ថបទៈ ពាណិជ្ជកម្ម