លោក ដូណាល់ ត្រាំសច្ចារ្យថានឹងឱ្យលោកស្រី គ្លីនតុន ចូលគុក ប្រសិនបើលោកឈ្នះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកនោះ !

សហរដ្ឋអាមេរិក៖ ​បេក្ខភាពប្រធានាធិបតី ដែលកៀកនឹងត្រូវបានគេបោះឆ្នោតឱ្យនោះ ​នៅតែច្រានចោល​ នូវពាក្យដែលគេចោទលោកថា​ បាន« រួមបន្ទប់ជាមួយស្រី»ហើយអ្វី ដែលគាត់ ​វាយប្រហារទៅលើដៃគូរបស់គាត់វិញនោះ​ គឺថាប្រសិនបើលោកឈ្នះនូវការបោះឆ្នោតជាប្រធានាធិបតី​អាមេរិក ​លោកនឹងយក ​លោកស្រី គ្លីនតុន«ចូលគុក»​ ដើម្បីស៊ើបអង្កេត ទៅលើករណីដែល ​លោកស្រី គ្លីនតុន​ ប្រើប្រាស់នូវ Email ​ផ្ទាល់ខ្លួន​ ដើម្បីធ្វើការ នៅសេតវិមាន ​កាលជារដ្ឋលេខាធិការរបស់អាមេរិកនោះ។ ​
នៅក្នុងការជជែកតវ៉ាគ្នា ​សង្គ្រាមពាក្យសម្តីរ ជាលើកទីពីរ​ នៅ town-hall ​រវាងលោក ​Trump​ ដែលជាបេក្ខភាពមកពីគណបក្សសាធារដ្ឋ​ លោកថានឹងមានការតែងតាំងជាព្រះរាជអាជ្ញាពិសេសមួយ ​ដើម្បីមើលទៅលើការប្រើ​ អ៊ីម៉ែលរបស់លោកស្រី ​ដែលជាដៃគូប្រជែង​ ដែល ​មកពីគណបក្ស​ប្រជាធិបតេយ្យ​ ពោលគឺលោកស្រី គ្លីនតុន ​លោកបានចោទនាង ​ថាមិនបាន ធ្វើឱ្យមានសន្តិភាពកំឡុងពេល​ ដែលលោកស្រីកាន់តំណែងជាប្រមុខការទូតរបស់អាមេរិក ​ចាប់ពីឆ្នាំ ២០០៩ រហូតដល់ ​២០១៣ ​ដែលជារបបដឹកនាំដោយ ​លោកបារ៉ាក់ អូបាម៉ា។​
រយៈពេល ៩០ នាទី ​នៃការប្រើប្រាស់ពាក្យសម្តីរ ដើម្បីធ្វើសង្គ្រាមនោះ​ បេក្ខភាពទាំងពីរ ​ចូលមកដំបូងក៏ធ្វើការស្វាគមន៍គ្នា​ តែមិនបានចាប់ដៃគ្នានោះទេ។ បន្តពីនោះមក​ លោកស្រី ​គ្លីនតុនក៏បានបើកកកាយនិយាយពី​ Video រ​បស់លោក Trump កាលពីឆ្នាំ ២០០៥​ បានបង្ខំស្ត្រី ​ដោយប្រើ​ប្រាស់ពាក្យសម្តីអសុរស ​ទៅលើ ​ពួកនាង ដោយមិនមានការយល់ព្រមពីពួកនាង​ ផងដែរ។​ គាត់បានអៀនខ្មាស់ ​ទៅលើ​ Video នឹងដែរ​  តែគាត់បែរជាច្រានចោលសម្រាប់ពាក្យ ​ដែលគេ ​ចោទប្រកាន់គាត់ថា៖​ « រួមបន្ទប់ជាមួយស្រី»។ ​ផ្ទុយទៅវិញ ដូណាល់ ត្រាំ​ បាននិយាយថា​ ប្តីរបស់លោកស្រី​ គ្លីនតុន​ គឺលោក Bill Clinton ​អតីតប្រធានាធិបតីអាមេរិក ​បានធ្វើរឿង អាក្រក់ចំពោះស្ត្រីជាច្រើនផងដែរ។​
លោកដូណាល់ ត្រាំ ក៏បានវាយប្រហារទៅកាន់លោកស្រី គ្លីនតុនថា៖« វាជារឿង អាម៉ាស់ណាស់សម្រាប់ខ្លួនរបស់អ្នក ដែលប្រើប្រាស់នូវអ៊ីម៉ែលផ្ទាល់ខ្លួន»។​ ពេលដែលលោក ដូណាល់និយាយបែបនេះ លោកស្រី គ្លីនតុន ក៏បានបកមកវិញថា៖« អ្នកដឹងទេ វាជាការល្អដែរ ដែលមនុស្សមាននិស្ស័យ ដូចលោកដូណាល់ ត្រាំ ព្រោះថាមិនគោរពច្បាប់ នៅក្នុងប្រទេស នេះសោះ»។ 

លោក ដូណាល់ ត្រាំសច្ចារ្យថានឹងឱ្យលោកស្រី គ្លីនតុន ចូលគុក ប្រសិនបើលោកឈ្នះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកនោះ !

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.reuters.com