គ្រាប់​ឈូក​អាច​ជួយ​ការពារ​ជំងឺ​មហា​រីក​ថ្លើម​យ៉ាង​មាន​ប្រសិទ្ធ​ភាព

ក្រុម​គ្រូពេទ្យ ជំនាញ​បាន​ឱ្យ​ដឹង​ថា​ សារ​ធាតុ​អាហារ​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​គ្រាប់​ឈូក​ គឺ​ប្រូតេអ៊ីន​មាន​ខ្ពស់​រហូត​ ទៅ​ដល់​ ២៣​ ភាគ​រយ​ ទើប​វា​ជា​ប្រភព​ប្រូតេអ៊ីន​ដូច​គ្នា​នឹង​ការ​ទទួល​ទាន​សណ្ដែក​សៀង​ ។​

មូល​ហេតុ​ដែល​ធុញ​ជាតិ​ប្រភេទ​នេះ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​លោក​នោះ​ គឺ​មាន​ការ​ស្រាវ​ជ្រាវ​មួយ​គេ​បាន​រក​ ឃើញ​ថា​គ្រាប់​ឈូក​មាន​សារ​ធាតុ​អេនធីអកស៊ីដេន​ក្នុង​បរិមាណ​ខ្ពស់​ ដែល​សារ​ធាតុ​នេះ​មាន​ គុណ​សម្បត្តិ​ ជា​ច្រើន​យ៉ាង​ដូច​ជា​ ជួយ​បង្អង់​ដំណើរ​ចុះ​ខ្សោយ​នៃ​អវយវៈ​ និង​ ស្បែក​ ជួយ​ ការ​ពារ​រោគ​មហារីក​ ជា​ពិសេស​មហារីក​ថ្លើម​។​

គ្រាប់​ឈូក​មាន​ប្រយោជន៍​ខាង​ឱសថ​ខ្ពស់​ណាស់​ គ្រូពេទ្យ​បុរាណ​ថៃ​មាន​ជំនឿ​ថា​ វា​ជួយ​ ប៉ូវ​កម្លាំង​ កែ​រោគ​ ឈឺ​សន្លាក់​ផ្សេងៗ​ បំបាត់​ក្ដៅ​ក្នុង​ បំបាត់​ស្រេក​ទឹក​ ។​ ចំណែក​ឯ​ក្រុម​គ្រូ​ពេទ្យ​ បុរាណ​ចិន​វិញ​បាន​ឱ្យ​ដឹង​ថា​ គ្រាប់​ឈូក​ជួយ​ប៉ូវ​ក្រលៀន​ លំពែង​ បេះដូង​ ​និង​ ថ្លើម​។​

ស្រប​គ្នានឹង​កិច្ច​ស្រាវ​ជ្រាវ​នៅ​ក្រៅ​ប្រទេស​ដែល​បញ្ជាក់​ថា​ «សារធាតុ​អេន​ធី​អក់​ស៊ី​ដេន​នឹង​ ជួយ​ ការពារ​ និង​ ប៉ូវ​ថ្លើម​ ជា​ពិសេស​ថ្លើម​ដែល​ត្រូវ​បញ្ចេញ​សារធាតុ​ ដែល​ជា​ ភ្នាក់​ងារ​រំញោច​ឱ្យ កើត​មហា​រីក​ថ្លើម​ចេញ​ពី​រាង​កាយ​ ទើប​ការ​ទទួល​ទាន​គ្រាប់​ឈូក​អាច​ ការពារ​ការ​កើត​មហា​រីក​»​៕

អត្ថបទ៖ Mr. Mini Nano

  • គ្រាប់​ឈូក​អាច​ជួយ​ការពារ​ជំងឺ​មហា​រីក​ថ្លើម​យ៉ាង​មាន​ប្រសិទ្ធ​ភាព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: