បុរស​ម្នាក់​បើក​ម៉ូតូ​បុក​គូទ​ឡាន​ដឹក​កម្មករ​ខ្ទាត​ចូលទៅ​ផ្លូវ​ម្ខាង​ទៀត​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកកន្ទុយឡានដឹកកម្មករហើយដួលចូលទៅចំណែកផ្លូវម្ខាងទៀតក៏ត្រូវរថយន្តធុនធ្ងន់កិនបែកក្បាលស្លាប់យ៉ាងរន្ធត់កាលពីវេលាម៉ោង៦ និង៤៥នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ២០ និង២១ បណ្ដាលឲ្យស្លាប់០១នាក់ប្រុសនៅកន្លែងកើតហេតុ ខូច ខាត ម៉ូតូ០១គ្រឿង ។

ka-10-10-2016-02

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ មួន ចន្ធី ភេទប្រុស អាយុ២៣ឆ្នាំ មាន ទីលំនៅភូមិ អន្លង់ស្វាយសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ (មានមួក គ្មាន កញ្ចក់) ។បើកបរម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1.BU-1229 ទិសខាងលិចទៅកើតលើផ្លូវជាតិលេខ៤។ លុះដល់ចំណុចខាងលើបានទៅប៉ះចំកន្ទុយរថយន្តដឹកកម្មករ ១គ្រឿងមិនស្គាល់ម៉ាក (បានបើករត់គេចខ្លួនបាត់) បើកពីទិសខាងលិចទៅទិសខាងកើត បណ្តាលឲ្យដួលនៅលើទ្រូងថ្នល់ភាគខាងត្បូង ស្របពេលនោះក៍មានរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-6369 បើកបញ្ច្រាសទិសបានកិនចំក្បាលអ្នកបើកម៉ូតូ បែកខួរស្លាប់នៅកន្លែងកើតហេតុតែម្តង ហើយរថយន្តនោះបានបើករត់បានចម្ងាយ៧០០ម៉ែត្រទើបអែបខាងឈប់ ហើយអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ ។

ka-10-10-2016-04

តាមការសន្និដ្ឋានសមត្ថកិច្ចថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន ពេលមានឧបសគ្គនៅខាងមុខមិនបញ្ឈប់យាននៅកន្លែងកើតហេតុ ។ ចំពោះម៉ូតូបើកល្បឿនលឿន ។ មធ្យោបាយទាំងពីរកម្លាំងជំនាញបានយកមករក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី៕