ហែមថុន វិទីនី បើកអាជីពថ្មី ជាគ្រូបង្រៀនហែលទឹក

ភ្នំពេញ៖ អត្តពលិកហែលទឹកឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា កីឡាការិនី ហែមថុន វិទីនី កាលពីព្រឹកមិញនេះ បានប្រកាសជាផ្លូវការថា នឹងទទួលបង្ហាត់បង្រៀនហែលទឹក ប្រសិនជាមានបងប្អូនណាមានចំណាប់អារម្មណ៍ និងចង់ចេះហែលទឹក។ នេះបើយោងតាមសាររបស់ វិទីនី បង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុ៊ក ។

នៅក្នុងនោះសារដែលបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុក កាលពីព្រឹកមិញ វិទីនីបាននិយាយថា «ព្រឹកនេះខ្ញុំមានដំណឹងជំរាបទៅបងប្អូនសំរាប់អ្នកដែរចង់ហ្វឹកហាត់ហែលទឹក សំរាប់អ្នកដែរមិនទាន់ចេះសោះ នឹងអ្នកដែរចេះហែលតិចៗ នៅពេលនេះនាងខ្ញុំ ហែមថុន វិទិនី នឹងចាប់ផ្តើមបង្ហាត់ដោយផ្ទាល់នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀងរាល់ថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ ទទួលទាំងសិស្សស្រីនឹងសិស្សប្រុស ចាប់ពីអាយុ5ឆ្នាំឡើងទៅ សំរាប់ការចុះឈ្មោះបងប្អូនអាចទំនាក់មក acc facebook នាងខ្ញុំផ្ទាល់ ឫក៏អាចមកទំនាក់ទំនងផ្ទាល់ នៅអាងហែលទឹកស្តាតអូឡាំពិក។ លេខទូរស័ព្ទ 078379037 , 0763333350សូមជួយ Share ដេីម្បីអោយបងប្អូនស្រីៗ នឹងអ្នកដែលចង់ហ្វឹកហាត់ហែល អោយពួកគាត់បានជ្រាបផង សូមអគុណ»

គួររំលឹកផងដែរថា វិទីនី គឺជាកីឡាការនីកម្ពុជាមួយរូបដែលមានបទពិសោធន៍ច្រើន នៅក្នុងការប្រកួតហែលទឹក ទាំងព្រឹត្តការណ៍ជាតិ និងអន្តរជាតិ ជាពិសេសនាងទើបបញ្ចប់ភារកិច្ចខ្លួននៅអូឡាំពិករដូវក្តៅ នៅប្រទេសប្រេស៊ីលទៀតផង ទោះបីជាមិនទទួលបានជោគជ័យយ៉ាងណាក្តី។

ទន្ទឹមនឹងបទពិសោធន៍ដែលខ្លួនមាន ដូច្នេះហើយទើប វិទីនីសម្រេចចិត្តទទួលបង្រៀនសិស្ស ហើយនេះជាដំណឹងល្អមួយ សម្រាប់បងប្អូនណាដែលចង់ចេះហែលទឹក នោះអាចទៅចរៀនដោយមាននាងជាអ្នកបង្ហាត់ផ្ទាល់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហែមថុន វិទីនី បើកអាជីពថ្មី ជាគ្រូបង្រៀនហែលទឹក

ហែមថុន វិទីនី បើកអាជីពថ្មី ជាគ្រូបង្រៀនហែលទឹក

ហែមថុន វិទីនី បើកអាជីពថ្មី ជាគ្រូបង្រៀនហែលទឹក