លីគ​អ៊ីតាលី ​​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ ​ប្រើ​កាត​​ពណ៌​បៃ​តង​ដំបូង​គេ

លីគ​អ៊ីតាលី​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ ដោយ​អាជ្ញាកណ្ដាល​​បាន​ប្រើ​ប្រាស់​​កាត​បៃ​តង​ដំបូង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ កាល​សប្ដាហ៍​មុន ព្រោះ​តែ​កីឡាករ​ម្នាក់​ បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ប្រកួត។

 

លីគ​អ៊ីតាលី ​​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ ​ប្រើ​កាត​​ពណ៌​បៃ​តង​ដំបូង​គេ

 

ក្នុង​​ការ​ប្រកួត​លីគ​លំដាប់​​ទី​២ Serie B ​រវាង​ក្រុម​ Vicenza ​ទល់​នឹង​ Virtus Entella ​កាល​ថ្ងៃ​អង្គារ​​សប្ដាហ៍​មុន លោក​អាជ្ញាកណ្ដាលMarco Mainardi ​បាន​ជូន​កាត​ពណ៌​បៃ​តង​ដល់​ខ្សែ​​ប្រយុទ្ធ Cristian Galano ​របស់​ក្រុម​ Vicenza ​ដោយ​សារ​តែ​កីឡាករ​រូប​នេះ​ ​លេង​យុត្តិធម៌​និង​ស្មោះ​​ត្រង់។ ដំបូង​ឡើយ​ ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់​ជ្រុង​ឲ្យ​ក្រុម​ Virtus Entella ​ប៉ុន្តែ​​កីឡាករ​ ​Galano ​​បាន​សារភាព​ថា បាល់​នោះ​​មិន​បាន​ប៉ះ​ជើង​​ខ្សែ​ការពារ​​ក្រុម Virtus Entella ទេ ដូច្នេះ​ពុំ​ចាំ​បាច់​ផ្ដល់​បាល់​​ជ្រុង​ឡើយ។

 

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ ​បាន​​ប្រកាស​​តាំង​ពី​មុន​បើក​រដូវ​កាល​ថ្មី Serie B​​ ថា​ ​កីឡាករ​ណា​ដែល​បាន​ទទួល​កាត​បៃ​តង​​ច្រើន​ជាង​គេ​ ​នៅ​​ពេល​ចប់​រដូវ​កាល​ ​​​​កីឡាករ​រូប​នោះ​នឹង​ទទួល​បាន​រង្វាន់​ផង​ដែរ៕

 

Cristian #Galano del @VicenzaCalcio è stato il destinatario del primo Cartellino Verde: ecco perchè #SerieB #CalcioVero pic.twitter.com/orq9barJwq

— Lega B (@Lega_B) October 4, 2016

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal