Messi នឹង​ចូល​លេង​ឲ្យ Barcelona ​បាន​វិញ​នៅ​សប្ដាហ៍​នេះ

Lionel Messi ដែល​អវត្តមាន​មួយ​រយៈ​ដោយសារ​របួស​ពេល​នេះ​ត្រៀម​ចូល​លេង​ឲ្យ Barcelona វិញ​នៅ​ការ​​ប្រកួត​ La Liga ទល់​នឹង​ក្រុម​ Deportivo La Coruna។

 

Messi នឹង​ចូល​លេង​ឲ្យ Barcelona ​បាន​វិញ​នៅ​សប្ដាហ៍​នេះLionel Messi

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​រង​របួស​ក្រលៀន​ខាង​ឆ្វេង​ ក្នុង​ការ​ប្រកួត​ ស្មើគ្នា ១-១ ជាមួយ Atletico Madrid កាល​ពី​ថ្ងៃ​ទី​២១​ កញ្ញា​ ហើយ​អវត្តមាន​ប្រកួត​កន្លង​មក​ ដែល​ Barca បាន​យក​ឈ្នះ Sporting Gijon ៥-០, ឈ្នះ Borussia Monchengladbach ២-១ និង​ចាញ់​ Celta Vigo ៣-៤។

 

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ កាតាឡាន់ ពី​ដំបូង​ប្រកាស​ថា​ Messi ​អវត្តមាន​ប្រហែល​៣​សប្ដាហ៍​ ដែល​អាច​ខកខាន​លេង​ជាមួយ​ Barcelona ច្រើន​ប្រកួត​ ប៉ុន្តែ​អំឡុង​ពេល​ក្លឹប​បាល់ទាត់​អាជីព​សម្រាក​ដោយសារ​កីឡាករ​ជាប់​ជម្រុះ​ World Cup គឺជា​ឱកាស​ល្អ​ និង​ផល​ចំណេញ​សម្រាប់​ Messi ក្នុង​ការ​​ពន្យារ​ពេល​លេង​ឲ្យ​ Barcelona៕

 

ចុចអាន៖  Barca ​បាន​ត្រឹម​ស្មើ​ Atletico ​តែ​ Messi របួស​ត្រូវ​អវត្តមាន​ច្រើន​ប្រកួត

 

Messi នឹង​ចូល​លេង​ឲ្យ Barcelona ​បាន​វិញ​នៅ​សប្ដាហ៍​នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal