ឱក សុគន្ធកញ្ញា ធ្វើខួបកំណើតឱ្យ ឆន សុវណ្ណរាជ ម្សិលមិញ តូចមែនតែបង្កប់ភាពកក់ក្តៅ!

ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀងកំពុងពេញនិយមប្រចាំនៅ ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានរៀបចំធ្វើពិធីខួបកំណើតដ៏តូចមួយ សម្រាប់រីករាយថ្ងៃកំណើតឱ្យលោកឆន សុវណ្ណរាជ។ ជាមួយនឹងនំតូចៗមួយចាន អបនឹងការដុតទៀនតូចៗ ២-៣ដើម ដើម្បីចូលរួមអបអរសាទរដល់ថ្ងៃខួបកំណើត របស់កំពូលតារាចម្រៀងប្រុសដ៏ល្បី ប្រចាំប្រទេសកម្ពុជាយើងដូចគ្នា គឺលោក ឆន សុវណ្ណរាជ កញ្ញារូបស្រស់ម្នាក់នេះថែមទាំងបាន សរសេរសារជូនពរខ្លីមួយ ដែលពោរពេញទៅដោយអត្ថន័យផ្តល់ភាព កក់ក្តៅយ៉ាងស្រទន់ដូច្នេះថា៖ «ចង់និយាយថា...រីករាយថ្ងៃកំណើតពូ ឆន សុវណ្ណរាជ សូមឲ្យជួបតែសេចក្តីសុខ ក្នុងជីវិត ជោគជ័យគ្រប់ ភារៈកិច្ច មានអ្នកស្រលាញ់ចូលចិត្តកាន់តែច្រើនឡើងៗ ប្រាថ្នាអ្វីបានដូចបំណង...»។

តាមរយៈការបង្ហាញភាពស្និទ្ធស្នាល និងភាពកក់ក្តៅជាមួយគ្នានៅក្នុង អ៊ីនស្តារក្រាមរបស់កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចូលរួមអបអរ និងផ្ញើរពាក្យជូនពរល្អៗរាប់មិនអស់ដល់លោក ឆន សុវណ្ណរាជ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួននេះ។ ទន្ទឹមនឹងនេះផងដែរ គេក៏សង្កេតឃើញ មានបណ្តាអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បង្ហាញនូវអារម្មណ៍សប្បាយ រីករាយពេញចិត្តណាស់ ដោយបានឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមជាមួយគ្នាដូច្នេះ ព្រមទាំងមានការជូនពរឱ្យ ពួកគេក្លាយជាគូស្នេហ៍នឹងគ្នាទៀតផង ប៉ុន្តែតារាល្បីទាំងពីរនាក់នេះ ហាក់ដូចជាមិនទាន់មានព័ត៌មានផ្លូវការណាមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ ឱ្យបានស៊ីជម្រៅជាងនេះទៀតនោះទេ។

មានតែនៅរង់ចាំមើលលទ្ធផលទាំងអស់គ្នា ថាតើពួកគេអាចដើរផ្លូវមួយ រួមគ្នាបានដែរ ឬយ៉ាងណា?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload