ជប៉ុន​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជប៉ុន យប់​មិញ​នៅ​កោះ​ពេជ្រ

ក្រុម​ជនជាតិ​ជប៉ុន​រស់​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បុណ្យ បុងអូដូរី លើក​ទី​១២ នៅ​កម្ពុជា ឬ​ភ្ជុំ​បិណ្ឌ​តាម​ប្រពៃណី​ជប៉ុន កាល​ពី​យប់​មិញ​នេះ នៅ​កោះ​ពេជ្រ ខណៈ​អ្នក​ចូលរួម​មាន​ជាង ២០០០ នាក់​ឯណោះ។

ជប៉ុន​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជប៉ុន យប់​មិញ​នៅ​កោះ​ពេជ្រ

លោក Tezuka Koji ប្រធាន​សមាគម​ជប៉ុន​លើក​កម្ពស់​វិស័យ​អប់រំ និង​វប្បធម៌​ជំនួញ​នៅ​កម្ពុជា បាន​ប្រាប់ Sabay ថា ការ​ពិត​ជប៉ុន​ក៏​មាន​ពិធី​សាសនា​ភ្ជុំ​បិណ្ឌ (បុងអូដូរី) ដូច​ខ្មែរ​ដែរ ហើយ​ប្រជាជន​ជប៉ុន​ក៏​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ដូនតា។ ប៉ុន្តែ បុងអូដូរី មាន​សម្ដែង​សិល្បៈ​ប្រពៃណី​ជប៉ុន ដើម្បី​អបអរ​សាទរ។ បុណ្យ​នេះ មាន​ប្រវត្តិ​យូរ​ណាស់​មក​ហើយ ពោល​គឺ​តាំង​ពី​សតវត្ស​ទី៧ នៅ​ប្រទេស​ចិន​មក​ម្ល៉េះ។

បុរស​ចំណាស់​វ័យ​៦១​ឆ្នាំ រស់​នៅ​កម្ពុជា ២៥ ឆ្នាំ​រូប​នេះ បន្ត​ថា អ្នក​ចូលរួម​៩០%​ជា​ជន​ជាតិ​ខ្មែរ គឺ​ជា​និស្សិត និង​សិស្ស​រៀន​ជប៉ុន។ បុងអូដូរី រៀប​ចំ​ដោយ​ប្រធាន​សមាគម​ជប៉ុន​លើក​កម្ពស់​វិស័យ​អប់រំ និង​វប្បធម៌​ជំនួញ​នៅ​កម្ពុជា និង​គាំទ្រ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

សូម​មើល​ទិដ្ឋភាព​ពិធី​បុណ្យ​យប់​មិញ​នេះ៖

អត្ថបទៈ សុផាត