កុមារ​ទើប​៨ឆ្នាំ​​ធ្វើ​នំ១ម៉ឺន​​នំ​ក្នុង​មួយ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ​​ កំពុង​ឆក់​បេះដូង​គ្រប់​គ្នា

កុមារ​​អាយុ​​ទើប​​តែ​ ៨​ឆ្នាំ​ រស់​នៅ​​​ទីក្រុង​ Ruijin​ ខេត្ត​ជាំងស៊ី ប្រទេស​ចិន​ បាន​​ទាញ​ចំណាប់​អារម្មណ៍​​ ​និង​ការ​​កោតសរសើរ​យ៉ាង​ខ្លាំង​​ពី​​មនុស្ស​ជា​ច្រើន​​​ ​បន្ទាប់​ពី​​​គេ​ដឹង​ថា​​​​កុមារ​រូប​នេះ​​​វេច​នំ​​​ជាង​​១០ ០០០​​​ក្នុង​មួយ​ថ្ងៃ​ៗ។

 

កុមារ​ទើប​៨ឆ្នាំ​​ធ្វើ​នំ១ម៉ឺន​​នំ​ក្នុង​មួយ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ​​ កំពុង​ឆក់​បេះដូង​គ្រប់​គ្នា

 

កុមារ​ Liu ​មាន​ឪពុក​ម្ដាយ​​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​ និង​ឆ្លង​ក្រុង​​ថែម​ទៀត។ ​រូប​គេ និង​​ប្អូន​ស្រី​​អាយុ​ ៦​ឆ្នាំ​​ម្នាក់​​ទៀត ​រស់​​នៅ​ជា​មួយ​តា​​យាយ​នៅ​ជន​បទ។ អំឡុង​​ពេល​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​កន្លង​ទៅ​នេះ​ ក្មេង​ៗ​ទាំង​ពីរ​នាក់​ រួម​ជាមួយ​​ជីតា ​និង​ជីដូន​ បាន​​លក់​​នំ​គាវ និង​នំ​កញ្ចប់​ផ្សេង​ទៀត​នៅ​កន្លែង​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​។ Lui បាន​​អង្គុយ​វេច​ខ្ចប់​នំ​បាន​​​ដល់​ទៅ​១​០ ០០០​នំ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​​ដែល​ធ្វើឲ្យ​អ្នក​ចូល​រួម​​ជា​​ច្រើន​ភ្ញាក់​ផ្អើល​​ និង​កោត​សរសើរ​​មិន​ដាច់​ពី​មាត់។

 

បើ​តាម​​ប្រភព​​ព័ត៌មាន Liu បាន​ជួយ​កិច្ចការ​​ផ្ទះ​តាយាយ​ ចាប់​តាំង​ពី​អាយុ​ ៣ឆ្នាំ​មក​ម្ល៉េះ​ ដូច​ជា​​លាង​ចាន​​ និង​បោស​សម្អាត​ផ្ទះ​ជា​ដើម។

 

ជា​រៀង​រាល់​ខែ ​ទីក្រុង​ខាង​លើ តែង​តែ​មាន​ពិធី​តាំង​ពិព័រណ៍​ចំនួន ៩ដង ហើយ​ Liu តែង​តែ​ជួយ​ធ្វើ​នំ​គាវ​ ​​​លក់​​​ជាមួយ​តាយាយ​ជានិច្ច។ Liu Shoufaជា​ជីតា​​ប្រាប់​ថា​ ​គាត់​ចាស់​ហើយ​​មិន​អាច​​ទៅ​​ធ្វើ​កសិកម្ម​បាន​ឡើយ​ ដូច្នេះ​ជា​ធម្មតា​គាត់​ និង​​​ប្រពន្ធ ​​ធ្វើ​នំ​​នេះ​លក់​​​​នៅ​ក្បែរ​រោង​ចក្រ​កាត់ដេរ​មួយ​។ ឯ​ កុមារ​​ Liu បាន​ទៅ​រៀន​ដូច​ក្មេង​ដទៃ​ដែរ​។​

 

Liu និយាយ​ថា​ “​ឪពុក​ម្ដាយ​​របស់​ខ្ញុំ​​ធ្វើការ​នៅ​​​រោង​ចក្រ​កាត់​ដេរ​នៅ​ឆ្ងាយ​ ហើយ​ពួក​គាត់​អាច​មក​លេង​ផ្ទះ​ បាន​​តែ​អំឡុង​ពេល​​ចូល​​ឆ្នាំ​ចិន​​ប៉ុណ្ណោះ”។ កុមារ​​ចេះ​គិត​វែង​ឆ្ងាយ​រូប​ដដែល​​ ​សង្ឃឹមថា​​​​ រូប​គេ​​​នឹង​អាច​​បាន​​​ចូល​រៀន​ដល់​ថ្នាក់​​សកល​វិទ្យាល័យ​​នា​ពេល​អនាគត ដូច្នេះ​​គេ​​អាច​រក​ប្រាក់​ផ្គត់ផ្គង់​​គ្រួសារ​ និង​​ទិញ​សំលៀក​បំពាក់​​​​ស្អាត​​ៗ​ឲ្យ​ប្អូន​​ស្រី​បាន​​ទៀត​ផង”៕

 

កុមារ​ទើប​៨ឆ្នាំ​​ធ្វើ​នំ១ម៉ឺន​​នំ​ក្នុង​មួយ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ​​ កំពុង​ឆក់​បេះដូង​គ្រប់​គ្នា

 

កុមារ​ទើប​៨ឆ្នាំ​​ធ្វើ​នំ១ម៉ឺន​​នំ​ក្នុង​មួយ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ​​ កំពុង​ឆក់​បេះដូង​គ្រប់​គ្នា

 

កុមារ​ទើប​៨ឆ្នាំ​​ធ្វើ​នំ១ម៉ឺន​​នំ​ក្នុង​មួយ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ​​ កំពុង​ឆក់​បេះដូង​គ្រប់​គ្នា

 

 

ចុចអាន ៖ កុមារ​ពិការ​ជើង ​ក្លាយ​​​ជា​ទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម

ចុចអាន៖ ១០សន្លឹក​មើល​ហើយ​សប្បាយ​ចិត្ត នឹក​ឃើញ​ជីវិត​នៅ​កុមារ

 

ប្រែ​សម្រួល៖ឡេង ភារុណ
ប្រភព៖ People’s Daily