កងទ័ព​លី​ប៊ី​សម្លាប់​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​70​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​លី​ប៊ី LANA រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ តុលា​ថា ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួ​ួ​យ​នៅ​ទីក្រុង​SYRTE កង​យោធា​លី​ប៊ី បាន​សម្លាប់​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៧០​នាក់ ។

យោង​តាម​សារព័ត៌មាន​លី​ប៊ី​ថា ប្រជាជន​នៃ​សង្កាត់​មួយ​ចំនួន​របស់​ទីក្រុង​នោះ ស្ថិត​នៅ​ភាគ​ខាងកើត​ក្រុង​ទ្រី​ប៉ូ​លី​ងើប​ប្រឆាំង​ដោយ​ខ្លួនឯង​ចំពោះ​ពួក​ជី​ហា​ដ ហើយ​កម្ទេច​ពួក​គេ ។ ចំណែក​កងទ័ព​រដ្ឋាភិបាល​លី​ប៊ី អាច​វាយ​រំដោះ​ទីក្រុង​នោះ​ទាំងមូល​ក្នុង​ពេល​ឆាប់​ៗ ៕