សកម្មជន​នឹង​តវ៉ា​នៅ​កន្លែង​បណ្តេញ​ចេញ​ទោះជា​មាន​បម្រាម

យោងតាមអ្នកចូលរួមដែលបដិសេធបម្រាមសាលាក្រុង សកម្មជនប្រហែល១.០០០នាក់មានផែនការនឹងជួបជុំគ្នានៅអតីតតំបន់ដីក្រហម នៅកណ្តាលក្រុងភ្នំពេញនាព្រឹកនេះ មុនពេលដើរហែទៅក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង់ ក្នុងការតវ៉ាទាក់ទិនការបណ្តេញចេញពីដីធ្លីនិងផ្ទះសំបែង។ អ្នកស្រី បូវ សោភា សកម្មជនតំបន់បឹងកក់ និងជាអ្នករៀបចំម្នាក់ក្នុងចំណោមអ្នករៀបចំការជួបជុំគ្នានេះបាននិយាយថា ក្នុងការរំឭកយឺតពេលនៃទិវាលំនៅឋានពិភពលោក ដែលជួនពេលគ្នាជាមួយបុណ្យភ្ជុំបិណ្ឌ ជនរងគ្រោះដោយសារការរំលោភបំពានដីធ្លីនៅទូទាំងប្រទេសបម្រុងនឹងជួបជុំគ្នានៅកន្លែងដែលអ្នកភូមិត្រូវបានបណ្តេញចេញយ៉ាងហិង្សាកាលពីឆ្នាំ២០០៩។ អ្នកស្រីបាននិយាយថា “ជនរងគ្រោះជម្លោះដីធ្លីប្រហែល១.០០០នាក់នឹងជួបជុំគ្នានៅដីក្រហមនៅថ្ងៃស្អែក”។ អ្នកស្រីបាននិយាយថា អ្នកតវ៉ានឹងកាន់ផ្ទះគំរូនិងបដាដោយចាប់ផ្តើមនៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ហើយនឹងដាក់លិខិតអំពាវនាវស្នើសុំឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីការពារសិទ្ធិពលរដ្ឋចំពោះដីធ្លី ទៅក្រសួង។ អ្នកស្រី សោភា បាននិយាយថា “អ្វីដែលយើងធ្វើ ធ្វើទៅតាមច្បាប់។ អាជ្ញាធរមានភារកិច្ចការពារសកម្មភាពអហិង្សារបស់យើង” ទោះជាយ៉ាងនេះក្តី លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី មិនបានយល់ស្របទេ ដោយលើកឡើងនូវការរំខានដែលអាចកើតមានដល់សណ្តាប់ធ្នាប់សាធារណៈនិងការធ្វើចរាចរ។ លោកបានមានប្រសាសន៍ថា សាលារាជធានីបានប្រាប់អ្នកតវ៉ាឲ្យធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យ បើមិនដូច្នោះទេប្រឈមនឹងផ្លូវច្បាប់។ លោកបានមានប្រសាសន៍ថា “ពួកគេបានស្នើសុំការអនុញ្ញាតសម្រាប់មនុស្ស១.០០០នាក់ចូលរួមក្នុងការដើរហែនេះ ប៉ុន្តែសូម្បីតែគ្មានការដើរហែ យើងនឹងនៅតែឃើញការស្ទះចរាចរណ៍។ វានឹងប៉ះពាល់ដល់ចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ”។ លោកបានមានប្រសាសន៍ថា “យើងបានអនុញ្ញាតឲ្យពួកគាត់រៀបចំវានៅទីលានប្រជាធិបតេយ្យដោយគ្មានការដើរហែ”។ លោកបាននិយាយបន្ថែមថា សាលាក្រុងបានយល់ព្រមឲ្យតំណាង១០នាក់នៃក្រុមនេះដាក់ញត្តិនៅក្រសួង។ ដោយមិននិយាយរៀបរាប់ច្រើន លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នករៀបចំនៅតែចចេសធ្វើ ពួកគាត់ត្រូវតែទទួលខុសត្រូវទៅតាមច្បាប់”។ […]

The post សកម្មជន​នឹង​តវ៉ា​នៅ​កន្លែង​បណ្តេញ​ចេញ​ទោះជា​មាន​បម្រាម appeared first on The Cambodia Daily.