ហួសចិត្ត! ក្មេងស្រីអាយុ១២ឆ្នាំ មានផ្ទៃពោះ៣ខែ សង្ស័យត្រូវគេចាប់ពង្រត់ ឬទិញយកមករៀបការ

ចិន៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបាននាំប្រពន្ធដែលកំពុងមានផ្ទៃពោះរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ ហើយត្រូវបុគ្គលិកក្នុងមន្ទីរពេទ្យអះអាងថា ក្មេងស្រីនោះមានអាយុប្រមាណ១២ឆ្នាំ។

ក្មេងស្រីតូចដែលមិនត្រូវបានប្រាប់ឈ្មោះរូបនេះ ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យដោយបុរសវ័យ៤០ឆ្នាំម្នាក់ដែលជាប្តីរបស់នាង និងស្ត្រីម្នាក់ទៀតអះអាងថាជាម្តាយក្មេក។

ពួកគេទាំង៣នាក់បានមកដល់មន្ទីរពេទ្យក្រុង Xuzhou ភាគខាងកើតខេត្ត Jiangsu ប្រទេសចិន ដោយបានអះអាងថា ក្មេងស្រីនេះមានផ្ទៃពោះ៣ខែ ដូច្នេះនាងត្រូវការការពិនិត្យសុខភាព ដើម្បីបញ្ជាក់ថា ទារកក្នុងផ្ទៃរបស់នាងគឺមានសុខភាពល្អ។ 

ទាំងបុរសជាប្តី និងម្តាយក្មេក បាននិយាយថា ក្មេងស្រីរូបនេះមានអាយុ២០ឆ្នាំហើយ ប៉ុន្តែក្រុមគ្រូពេទ្យបានទាក់ទងទៅកាន់ក្រុមអាជ្ញាធរភ្លាមៗ បន្ទាប់ពីបានរកឃើញថា ក្មេងស្រីនេះមានវ័យក្មេងដូចជាសិស្សសាលា ជាជាងស្រ្តីពេញវ័យម្នាក់។

ដោយឃើញនាងក្មេងពេកហាក់មិនទាន់គ្រប់អាយុ បុគ្គលិកពេទ្យបានព្យាយាមសួរសំណួរជាច្រើនទៅកាន់ក្មេងស្រីនោះ តែពួកគេមិនបានទទួលចម្លើយមួយម៉ាត់ឡើយ ព្រោះនាងទំនងមិនចេះនិយាយភាសាចិនកុងងឺនោះទេ។

ភ្លាមៗនោះប៉ូលិសក៏បានមកដល់មន្ទីរពេទ្យ និងរកឃើញថា ក្មេងស្រីរូបនោះមិនមានទម្រង់ឯកសារណាមួយបញ្ជាក់អត្តសញ្ញាណជាជនជាតិចិន និងបានសន្និដ្ឋានថា នាងប្រហែលជាមកពីប្រទេសណាមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែនៅមិនទាន់ច្បាស់ពីដើមកំណើតរបស់នាងនៅឡើយទេ។

ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា នាងត្រូវបានគេចាប់ពង្រត់ ឬក៏ត្រូវបានគេទិញយកមករៀបការជាមួយជនបរទេស ខណៈប្រជាជនចិនធ្លាប់មានប្រវត្តិទិញកូនក្រមុំនៅទូទាំងព្រំដែនភាគខាងត្បូងប្រទេសនេះ។ ចំណែកបុរសជាស្វាមី ក៏ត្រូវប៉ូលិសចាប់ខ្លួនក្នុងទម្រង់នៃការជួញដូរមនុស្សខុសច្បាប់ផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត