តាម​វប្បធម៌​អឺរ៉ុប​ ជីជី អាច​រៀប​ការ​បន្ត​ពី​ ខៀវ​ សានសាណា​

កញ្ញា ពេជ្រ សូលីកា ហៅ​ ជីជី ដណ្តើមបាន​បាច់​​​​ផ្កា​នៅ​ក្នុង​មង្គល​ការ​អ្នកនាង ខៀវ សានសាណា កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ បើ​តាម​វប្បធម៌​ និង​ជំនឿ​អឺ​រ៉ុប ​អ្នក​ដែល​ចាប់​បាន​បាច់​ផ្កា​ពី​កូន​ក្រមុំ​អាច​ជា​គូ​បន្ទាប់​ បន្ត​ពី​កូន​ក្រមុំ​ ។

 

តាម​វប្បធម៌​អឺរ៉ុប​ ជីជី អាច​រៀប​ការ​បន្ត​ពី​ ខៀវ​ សានសាណា​

 

ជីជី​ បាន​ប្រាប់​ Sabay ​ថា ​រូប​នាង​ចូល​ខ្លួន​ទៅ​ដណ្តើម​បាច់​ផ្កា​មិន​មាន​បំណង​ចង់​ដល់​គូ​ ឬ​ចង់​បាន​ទូស័ព្ទ​នោះ​ទេ​ គ្រាន់​តែ​ចង់​លេង​សើច​ឲ្យ​សប្បាយ​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ពិធីមង្គល​ការ ​ខៀវ ​សា​ន​សាណា តែ​ប៉ុណ្ណោះ​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​​នាង​អាច​ដណ្តើម​បាន​បាច់​ផ្កា​នៅ​ពេល​នោះដែរ​។

 

“ច៎ាស​បង​ខ្ញុំ​ទៅ​ដណ្តើម​បាច់​ផ្កា​ មិន​ប៉ង​ប្រាថ្នា​ចង់​ឲ្យ​ដល់​គូ​ឆាប់ៗ​ ឬ​ចង់​បាន​ទូ​ស័ព្ទ​ HUAWEI ដែល​បង​ សាណា​ គាត់​ប្រកាស​ថា​បើ​អ្នកណា​ចាប់​បាន​បាច់​ផ្កា​ នឹង​ជូន​ទូស័ព្ទ​មួយ​គ្រឿង គោល​បំណង​ខ្ញុំ​គ្រាន់​តែ​ចង់សប្បាយ​នៅ​ក្នុង​មង្គល​ការ​បង​ សាណា តែ​ប៉ុណ្ណោះ​” ។ កញ្ញា ជីជី ថ្លែង​។

 

តាម​វប្បធម៌​អឺរ៉ុប​ ជីជី អាច​រៀប​ការ​បន្ត​ពី​ ខៀវ​ សានសាណា​

 

តួឯក​ស្រី​នៅ​ក្នុង​រឿង​​ “អាប់​ពាក់​មួកសុវត្ថិភាព​” បន្ថែម​ថា​ ៖ បើ​ទោះ​បី​ជា​នាងដ​ណ្តើម​បាន​បាច់​ផ្កា​ក៏​ដោយ​​មិន​បាន​គិត​ថា​ដល់​គូ​ ឬ​រៀប​ការ​ ឆាប់ៗ​តាម​វប្បធម៌​អឺ​រ៉ុបនោះ​ទេ​ ។ សំរាប់​ជីវិត​គូ​ ឬ​រឿង​រៀប​ការ​ពេល​ណា​ពេល​ហ្នឹង​ទៅ​ តែ​ពេ​ល​នេះ​នាង​សូម​មិន​គិត​។ ជីជី បញ្ជាក់៕

 

តាម​វប្បធម៌​អឺរ៉ុប​ ជីជី អាច​រៀប​ការ​បន្ត​ពី​ ខៀវ​ សានសាណា​

អត្ថបទ​៖ ឆុង ស៊ីណាន​​