កាតុ ច្រៀង​កាត់​សក់ អត់​យក​លុយ​​ថ្ងៃ​ការ ខៀវ សានសាណា

នៅ​ក្នុង​ពិធី​មង្គលការ​ពិធី​ការិនី ខៀវ សានសាណា តារា​កំប្លែង កាតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នាង​មិន​បាន​យក​ថវិកា​អ្វី​ទេ​ទាំង​ច្រៀង​រាប់​ផ្លែឈើ និង​ពិធី​កាត់​សក់។

 

កាតុ ច្រៀង​កាត់​សក់ អត់​យក​លុយ​​ថ្ងៃ​ការ ខៀវ សានសាណា

 

អ្នក​ម្ដាយ​កូន​មួយ​រូប​នោះ​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​នាង​មិន​យក​ថវិកា​ពី ខៀវ សានសាណា ក្នុង​ពិធី​មង្គលការ ព្រោះ​ជា​អ្នក​ស្គាល់​គ្នា​ជិតស្និទ្ធ។ “បង​កាត់​សក់​ឲ្យ​សាណា​នោះ មិន​បាន​យក​ស្អី​ទេ គឺ​ជួយ​គ្នា​ទៅ​ទៅ​វិញ​ទៅមក​ប៉ុណ្ណោះ ម្ដង​គេ​ម្ដង​ឯង​ណា​អូន”។

 

សុខ ចាន់ធីតា បន្ថែម​ថា​ ទោះ​ជា​មិន​បាន​ថវិកា​ពី​ការ​កាត់​សក់​នៅ​ក្នុង​ពិធី​នោះ​ ក៏​ដោយ​តែ​នាង និង​នាយ ចាបចៀន ដែល​ជា​ដៃគូ​អាច​រក​បាន​លុយ​ធីប​ក្រៅ​ពី​កម្មវិធី​កាត់​សក់​បាន ៥០០ ដុល្លារ និង​ចែក​គ្នា​ម្នាក់​ពាក់​កណ្ដាល។ នៅ​ក្នុង​កម្មវិធី​ខាង​លើ​ភរិយា​នាយ​ខ្យង និង​តារា​កំប្លែង​មាឌ​តូច​ល្អិត​នាយ ចាបចៀន បាន​យក​កន្ត្រៃ​ទៅ​ជូន​ភ្ញៀវ​គណៈអធិបតី​ដែល​អង្គុយ​អម​ជាមួយ​សាច់ញាតិ​ទាំង​សងខាង​មាន​ដូចជា​ឯកឧត្ដម ឯម សំអាន និង លោក​ជំទាវ​ៗ​ជាច្រើន​រូប​ទៀត។

 

កាតុ ច្រៀង​កាត់​សក់ អត់​យក​លុយ​​ថ្ងៃ​ការ ខៀវ សានសាណា

 

“តាម​ពិត​ទៅ​ ការ​យក​កន្ត្រៃ​ទៅ​ជូន​​ភ្ញៀវ​គណៈអធិបតី​នោះ​ មិន​មែន​ដើម្បី​ចង់​បាន​ប្រាក់​ទេ តែ​ជា​ការ​គោរព​ចំពោះ​គាត់​ប៉ុណ្ណោះ ហើយ​ពួក​គាត់​ឲ្យ​ក៏​ជា​សន្ដាន​ចិត្ត​ដែរ” កាតុ ថ្លែង៕

 

 

ចុចអាន៖តាមដាន​តម្លៃ​រ៉ូប​ពណ៌ស​ ខៀវ សានសាណា ថ្លៃ​ប៉ុន្មាន​?

 

អត្ថបទ៖ទ្រី រ៉ាវី