សមត្ថ​កិច្ចថៃ​ចាប់​ខ្លួន​ជនជា​តិខ្មែរ​ម្នាក់​ខណៈ​ដែល​កំពុង​ធ្វើសក​ម្មភាព​​នាំគ្រឿង​ញៀន​ចំនួន​៤​ម៉ឺ​នគ្រាប់​ឆ្លងដែន​ពីកម្ពុជា​ចូលទៅ​ក្នុង​ទឹកដី​ថៃ

(ប្រទេសថៃ)៖ សមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ ខណៈដែលកំពុងធ្វើសកម្មភាពនាំគ្រឿងញៀនចំនួន៤ម៉ឺនគ្រាប់ឆ្លងដែនពីកម្ពុជាចូលទៅក្នុងទឹកដីថៃ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះបានធ្វើឡើងកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០១៦វេលាម៉ោងប្រមាណជាង៤ល្ងាចនៅលើកំណាត់ផ្លូវកែវភិតផ្លយស្ថិតក្នុងភូមិ៦ ឃុំខូកឡាន ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែរឃ្លាតពីខ្សែបន្ទាប់ព្រំដែនក្នុងទឹកដីថៃប្រមាណជា១០គីឡូម៉ែត្រតែប៉ុណ្ណោះខណៈដែលកម្លាំងសមត្ថកិច្ចថៃកំពុងល្បាតតាមដងផ្លូវនោះ។

Loading...

ជនសង្ស័យដែលជាមុខសញ្ញានាំគ្រឿងញៀនឆ្លងដែនខុសច្បាប់នោះមានឈ្មោះកៅ ហេង ភេទប្រុសអាយុ២៣ឆ្នាំរស់នៅក្បែចំណុចអូរបីជាន់ក្នុងខេត្តបន្ទាយមានជ័យ។បើតាមសេចក្តីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា៖ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងតម្រួតបានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ដែលកំពុងស្ពាយកាបូបខ្មៅបានធ្វើដំណើរចាកចេញពីខ្សែបន្ទាត់ព្រំដែនឆ្ពោះឡើងទៅលើផ្លូវជាតិទើបកម្លាំងតម្រួតបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីត្រួតពិនិត្យ។

ជាលទ្ធផលនៅក្នុងកាបូបស្ពាយនោះសមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៤សុងដែលក្នុង១សុងមានគ្រឿងញៀនចំនួន៥ដុំហើយក្នុង១ដុំមានថ្នាំញៀនចំនួន១០កញ្ចប់ពណ៌ខៀវនិងក្នុង១កញ្ចប់មានថ្នាំញៀនចំនួន២០០គ្រាប់សរុបដែរកម្លាំងតម្រួតបានធ្វើការដកហូតគ្រឿងញៀនបាននោះចំនួន៤០ ០០០គ្រាប់រួមនិងវត្ថុតាងទូរស័ព្ទដៃ១គ្រឿងនិងម៉ូតូម៉ាកវេវ១គ្រឿងផងដែរ។

សេចក្តីរាយការណ៍ដដែរបានបញ្ជាក់ទៀតថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ថ្នាំញៀនទាំងអស់នេះគឺគេបានទទួលពីជនជាតិខ្មែរម្នាក់ដែលគេមិនបានស្គាល់ឈ្មោះនោះទេដោយគេបានកំណត់អោយយកមកប្រគល់អោយជនជាតិថៃដែលគេនៅចាំទទួលនៅក្បែចំណុចខាងលើហើយក្នុងការនាំគ្រឿងញៀនឆ្លងដែននេះគឺទទួលបានប្រាក់កម្រៃចំនួន៥០ ០០០ បាតប៉ុន្តែក៏ត្រូវបានក្រុមតម្រួតថៃចាប់ឃាត់ខ្លួនតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានសមត្ថកិច្ចថៃបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ប្រទេសថៃបន្ត៕

សមត្ថ​កិច្ចថៃ​ចាប់​ខ្លួន​ជនជា​តិខ្មែរ​ម្នាក់​ខណៈ​ដែល​កំពុង​ធ្វើសក​ម្មភាព​​នាំគ្រឿង​ញៀន​ចំនួន​៤​ម៉ឺ​នគ្រាប់​ឆ្លងដែន​ពីកម្ពុជា​ចូលទៅ​ក្នុង​ទឹកដី​ថៃ

សមត្ថ​កិច្ចថៃ​ចាប់​ខ្លួន​ជនជា​តិខ្មែរ​ម្នាក់​ខណៈ​ដែល​កំពុង​ធ្វើសក​ម្មភាព​​នាំគ្រឿង​ញៀន​ចំនួន​៤​ម៉ឺ​នគ្រាប់​ឆ្លងដែន​ពីកម្ពុជា​ចូលទៅ​ក្នុង​ទឹកដី​ថៃ

សមត្ថ​កិច្ចថៃ​ចាប់​ខ្លួន​ជនជា​តិខ្មែរ​ម្នាក់​ខណៈ​ដែល​កំពុង​ធ្វើសក​ម្មភាព​​នាំគ្រឿង​ញៀន​ចំនួន​៤​ម៉ឺ​នគ្រាប់​ឆ្លងដែន​ពីកម្ពុជា​ចូលទៅ​ក្នុង​ទឹកដី​ថៃ

សមត្ថ​កិច្ចថៃ​ចាប់​ខ្លួន​ជនជា​តិខ្មែរ​ម្នាក់​ខណៈ​ដែល​កំពុង​ធ្វើសក​ម្មភាព​​នាំគ្រឿង​ញៀន​ចំនួន​៤​ម៉ឺ​នគ្រាប់​ឆ្លងដែន​ពីកម្ពុជា​ចូលទៅ​ក្នុង​ទឹកដី​ថៃ

 

ប្រភព៖ ហ្វេសប៊ុក